អ្វីដែលគួរចំណាយពេលធ្វើនាទីក្រុងភ្នំពេញ

ដំណើរកម្សាន្តក្នុងទីក្រុងភ្នំពេញ៖ គោលដៅទេសចរណ៍សំខាន់ៗក្នុងទីក្រុងភ្នំពេញ

ភ្នំពេញ គឺជារាជធានីនៃប្រទេសកម្ពុជា ដែលមានប្រជាជនរស់នៅជាងពីរលាននាក់ និងសម្បូរទៅដោយគោលដៅទេសចរណ៍ និងសកម្មភាពកម្សាន្តជាច្រើន។ ការជ្រើសរើសតំបន់ដែលត្រឹមត្រូវដើម្បីស្នាក់នៅគឺចាំបាច់សម្រាប់ដំណើរកម្សាន្តរបស់អ្នក ព្រោះវាអាចជួយឱ្យអ្នកទទួលបានបទពិសោធន៍ថ្មីៗ និងបង្កើនភាពងាយស្រួល។ ខាងក្រោមនេះជាគោលដៅទេសចរណ៍ល្បីៗប្រចាំឆ្នាំ 2025 ក្នុងទីក្រុងភ្នំពេញដែលលោកអ្នកអាចទៅលេងកម្សាន្តអំឡុងពេលស្នាក់នៅក្នុងទីក្រុងភ្នំពេញ មិនថាអ្នកធ្វើដំណើរកម្សាន្តម្នាក់ឯង ជាលក្ខណៈអាជីវកម្ម ឬក្រុមគ្រួសារនោះទេ, អ្វីដែលគួរចំណាយពេលធ្វើនាទីក្រុងភ្នំពេញ ជាទិសដៅទេសចរណ៍ល្អបំផុតសម្រាប់អ្នក

គោលដៅទេសចរណ៍ល្បីៗក្នុងទីក្រុងភ្នំពេញ

សម្រាប់ភ្ងៀវទេសចរដែលមកលេងទីក្រុងភ្នំពេញជាលើកដំបូង ហើយចង់ទទួលបានបទពិសោធន៍នៃការរស់នៅរបស់ប្រជាជនក្នុងតំបន់ ខាងក្រោមនេះជាកន្លែងដែលអ្នកគួរទៅលេងកម្សាន្ត។

វិមានឯករាជ្យ និងវិមានរដ្ឋធម្មនុញ្ញ

វិមានឯករាជ្យ

វិមានឯករាជ្យមា នទីតាំងនៅចំកណ្តាលទីក្រុងភ្នំពេញ ដែលត្រូវបានសាងសង់ក្នុងឆ្នាំ 1958 ជានិមិត្តរូបនៃឯករាជ្យភាពរបស់ប្រទេសកម្ពុជា។ ទីតាំងដ៏ទាក់ទាញនេះមានទម្រង់ជារាងផ្កាឈូក និងមានរូបសំណាកព្រះបាទនរោត្តម សីហនុ ដែលជាព្រះវររាជបិតាឯករាជ្យភាពនៃ ប្រទេសកម្ពុជា។

ក្នុងនោះផងដែរ នៅជិតវិមានឯករាជ្យ ក៏មានការសាងសង់វិមានរដ្ឋធម្មនុញ្ញ ដែលមានកម្ពស់ 23.4 ម៉ែត្រធ្វើពីដែក រីឯផ្នែកខាងលើធ្វើពីសំរិទ្ធ 70 ភាគរយ និងទង់ដែង 30 ភាគរយ ចំណែកផ្នែកខាងក្រោមធ្វើពីថ្មភក់ដែលជាស្ថាបត្យកម្មដែលបំផុសគំនិតដោយស្ថាបត្យកម្មមជ្ឈិមសម័យដែលជាការរួមបញ្ចូលគ្នានៃស្ថាបត្យកម្ម Roman និងខ្មែរ។

Langka Lane

ស្វែងយល់ពីផ្លូវអាថ៌កំបាំងនៃម្ហូបអាហារជាច្រើននៅភូមិលេខ 5 ដែលស្ថិតនៅជិតសណ្ឋាគារ Novotel Phnom Penh BKK1 ។ តំបន់លាក់ខ្លួននេះគឺជាទីតាំងដ៏ពិសេសមួយដែលអ្នកមិនគួររំលងក្នុងការទៅលេងកម្សាន្ត ដើម្បីសាកល្បងភ្លក់នូវរសជាតិអាហារអន្តរជាតិចម្រុះជាច្រើនជាតិសាសន៍។

Bassac Lane

Bassac Lane

តំបន់ផ្លូវបាសាក់ដ៏ល្បីល្បាញ ដែលត្រូវបានគេស្គាល់តាមរយៈទន្លេបាសាក់នោះ គឺមានទីតាំងនៅជិតសណ្ឋាគារ Novotel Phnom Penh BKK1 ដែលលោកអ្នកចំណាយពេលត្រឺមតែ ២ ទី ៣ នាទីប៉ុណ្ណោះ។ ជាទូទៅគេហៅថា Bassac Lane ដែលជាតំបន់ដ៏ល្បីមួយសម្រាប់ការកម្សាន្តពេលរាត្រីក្នុងរាជធានីភ្នំពេញដោយតំបន់នេះជាចង្កោមនៃបារ backstreet ជាច្រើនដែលលាក់ខ្លួននិងមានការរៀបចំក៏ដូចជាតុបតែងផ្សេងៗគ្នា។

តំបន់នេះមានលក្ខណ:ពិសេសដែលទាក់ទាញបានទាំងភ្ញៀវជាតិ និងអន្តរជាតិដោយតំបន់ Bassac Lane នេះផ្តល់នូវបរិយាកាស ដែលល្អឥតខ្ចោះសម្រាប់ការជួបជុំគ្នា និងរីករាយនាពេលរាត្រី។ហេតុនេះហើយបានជា Bassac Lane ជាតំបន់ទេសចរមួយដែលលោកអ្នកមិនគួររំលងអំឡុងពេលកម្សាន្តនៅទីក្រុងភ្នំពេញ។

ស្វែងយល់តំបន់បឹងកេងកងទី១៖ ដែលជាកន្លែងដែលមានភាពលាយបញ្ចូនគ្នានៃបុរាណ និងសម័យ

តើអ្នកដឹងទេថាសត្វស្លាបដ៏កម្រធ្លាប់រស់នៅក្នុងបឹងកេងកង១? នេះហើយដែលជាហេតុតំបន់នេះហៅថា កេងកង (ដែលជាឈ្មោះនៃសត្វស្លាបនេះ) ខណ្ឌបឹងកេងកងគឺជាខណ្ឌដ៏មមាញឹកមួយក្នុងរាជធានីភ្នំពេញ ដោយបានលាយឡំគ្នានូវទម្លាមទំលាប់បែបប្រពៃណីយ៉ាងស្រស់ស្អាតជាមួយនឹងភាពទំនើបនៃសម័យបច្ចុប្បន្ន។

ប្រវត្តិនៃតំបន់បឹងកេងកង

តាមរយៈការសិក្សាស្រាវជ្រាវដោយ Southeast Asian Housing បានបង្ហាញថា បឹងកេងកង១ ជាមានទីតាំងតាមបណ្តោយមហាវិថីព្រះមុនីវង្ស និងមានផ្ទះក្នុងរចនាប័ទ្មទំនើបនៃទសវត្សរ៍ឆ្នាំ 1960 ដែលត្រូវបានបង្កើតឡើងនៅដើមទសវត្សរ៍ឆ្នាំ 1930 តំបន់នេះត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ការប្រើប្រាស់ដីប្រកបដោយប្រសិទ្ធភាពក្នុងការរស់នៅប្រចាំថ្ងៃ លើសពីនេះនៅពេលដែលរាជធានីភ្នំពេញត្រូវបានពង្រីក តំបន់បឹងកេងកង១នេះបានក្លាយជាទីតាំងកណ្តាលក្រុងដ៏ទាក់ទាញសម្រាប់ការរស់នៅ។

មជ្ឈមណ្ឌលពាណិជ្ចកម្ម

សព្វថ្ងៃនេះ បឹងកេងកង១ គឺជាមជ្ឈមណ្ឌលដ៏មមាញឹកសម្រាប់ការរស់នៅដោយមានអាជីវកម្មថ្មីៗ និងអ្នកអភិវឌ្ឍន៍ជាច្រើន ដោយតំបន់នេះជាបណ្តុំនៃផ្សារទំនើប សណ្ឋាគារ និងវត្តអារាម (វត្តលង្កា) ដែលធ្វើឲ្យខណ្ឌនេះគឺជាឧទាហរណ៍ដ៏ល្អឥតខ្ចោះមួយដែលបង្ហាញពីការលាយបញ្ចូននៃប្រពៃណី និងភាពទំនើបក្នុងរាជធានីភ្នំពេញ។

ទីតាំងប្រវត្តិសាស្ត្រក្នុងរាជធានីភ្នំពេញដែលអ្នកមិនគួររំលង

បន្ទាប់ពីបានស្គាល់ទីតាំងទេសចរណ៍មួយចំនួនក្នុងទីក្រុងភ្នំពេញហើយ ខាងក្រោមនេះជាទីតាំងតំបន់ប្រវត្តិសាស្ត្រខ្លះៗដែល អ្នកមិនគួររំលង៖

ព្រះបរុមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជា៖ ស្វែងយល់ពីកេរដំណែលរបស់ដូនតាខ្មែរពីបុរាណ

ព្រះបរមរាជវាំង

ព្រះបរមរាជវាំង នៃព្រះរាជាណាចក្រកម្ពុជា ដែលមានឈ្មោះពេញថា ព្រះបរមរាជវាំងចតុមុខសិរីមង្គល មានទីតាំងតាមបណ្តាយមាត់ទន្លេអមជាមួយសួនច្បារដែលធ្វើឲ្យព្រះបរមរាជវាំងកាន់តែមានភាពស្រស់ស្អាត។ លើសពីនេះព្រះបរមរាជវាំងមិនត្រឹមតែជាលំនៅឋានផ្លូវការរបស់ព្រះមហាក្សត្រប៉ុណ្ណោះទេ តែជាទីកន្លែងដ៏ទាក់ទាញ ដែលភ្ញៀវទេសចរអាចស្វែងយល់ពីប្រវត្តិសាស្ត្រ និងភាពរុងរឿងនៃវប្បធម៌ខ្មែរ។

ក្នុងចំណោមទីតាំងល្បីៗនៅក្នុងបរិវេណព្រះបរមរាជវាំង វត្តប្រាក់ជាទីដ៏ពិសេសមួយតែមានពន្លឹភ្លឺដូចត្បូង អមជាមូយរចនាសម្ព័ន្ធដ៏ប្រណិតដែលជាសម្បត្តិជាតិដ៏មានតម្លៃ មិនតែប៉ុណ្ណោះក៏មានព្រះពុទ្ធបដិមាសង់ពីត្បូងមរកត (Emerald) ជាទីសក្ការៈ ដែលតុបតែងដោយមាស និងគ្រឿងអលង្ការដ៏មានតម្លៃ រួមទាំងព្រះពុទ្ធបដិមាករដែលពីមាស Gold Maitreya ផងដែរ។

វត្តប្រាក់គឺជាទស្សនីយភាពមួយដែលបង្ហាញពីក្បឿងប្រាក់រាប់ពាន់សន្លឹកប្រទាក់ក្រឡាគ្នា ចំណែកឯផ្នែកខាងមុខវិញបានបំផុសគំនិតរចនាប័ទ្មបែបអ៊ីតាលី ដែលបានបង្ហាញពីសក្ខីភាពដល់អស្ចារ្យនៃប្រវត្តិសាស្ត្រ និងសិល្បៈដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។

សាលបល្ល័ង្កនៅតែជាកន្លែងដែលសាកសមបំផុតសម្រាប់ពិធីសាសនា និងព្រះរាជពិធីផ្សេងៗដូចជា ព្រះរាជពិធីឡើងគ្រងរាជ្យ និងព្រះរាជពិធីមង្គលការរបស់ព្រះមហាក្សត្រជាដើម។ មិនតែប៉ុណ្ណោះសាលបល្ល័ង្កក៏បានដើរតួជាកន្លែងប្រជុំសម្រាប់ភ្ញៀវកិត្តិយសរបស់ព្រះមហាក្សត្រផងដែរ។ ហើយសម្រាប់អ្នកទេសចរអាចមើលសាលនេះបានពីខាងក្រៅតាមរយ:ទ្វារ ឬបង្អួចប៉ុណ្ណោះ ប៉ុន្តែក្នុងអំឡុងពេលពិធីផ្លូវការមួយចំនួន សាលនេះត្រូវបានបើកឲ្យចូលទស្សនាដែលជាឱកាសដ៏កម្រមួយក្នុងការស្វែងយល់ពីរាជវង្ស។

ព្រះទីនាំងច័ន្ទឆាយា (Moonlight Pavilion) គឺជាអគារដ៏លេចធ្លោមួយក្នុងបរិវេណព្រះបរមរាជវាំង ដែលយើងអាចមើលឃើញពីខាងក្រៅ ដោយសារវិមាននេះត្រូវបានសាងសង់ជាប់នឹងជញ្ជាំងនៃព្រះបរមរាជវាំងព្រោះកាលពីបុរាណវិមាននេះត្រូវបានគេប្រើជាកន្លែងសម្រាប់មើលក្បួនដង្ហែតាមបណ្តោយមហាវិថីសុធារសក្នុងរាជធានីភ្នំពេញ។ ថ្មីៗនេះដែរ វិមាននេះក៏ត្រូវបានគេរៀបចំព្រះរាជពិធីជួបជុំ និងព្រះរាជពិធីផ្សេងៗក្នុងពេលឡើងគ្រងរាជ្យរបស់ព្រះបាទនរោត្តម សីហមុនី ក្នុងឆ្នាំ ២០០៤។

សារមន្ទីរជាតិ

សារមន្ទីរជាតិ

សារមន្ទីរជាតិជាសារមន្ទីរធំជាងគេក្នុងប្រទេសកម្ពុជា សារមន្ទីរជាតិមានទីតាំងខាងក្រោយព្រះបរមរាជវាំង ដែលជាទីតាំងវប្បធម៌ដ៏សំខាន់មួយ ហើយអ្វីដែលកាន់តែពិសេសសារមន្ទីរជាតិមិនត្រឹមតែជាសារមន្ទីរបុរាណវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកំណប់ទ្រព្យប្រវត្តិសាស្ត្រខ្មែរដែលប្រមូលផ្តុំនៃសិល្បៈខ្មែរ សេរ៉ាមិច សំរិទ្ធ និងវត្ថុបុរាណជាច្រើន ដែលបន្សល់ទុកពីសម័យបុរេប្រវត្តិរហូតដល់សម័យអាណាចក្រខ្មែរ។

គួរបញ្ចាក់សារមន្ទីនេះត្រូវបានសាងសង់នៅចន្លោះឆ្នាំ 1917 ដល់ឆ្នាំ 1924 ហើយវាបានទទួលការកែលម្អឡើងវិញក្នុងឆ្នាំ 1968 ។

សារមន្ទីរស.ស.រ

សម្រាប់អ្នកចូលចិត្តស្វែងយល់ពីប្រវត្តិសាស្រ្តនៃសេដ្ឋកិច្ច និងរូបិយប័ណ្ណ សារមន្ទីរស.ស.រ (សារមន្ទីព្រះស្រីឥសានវរ្ម័ន) គឺជាគោលដៅដែលអ្នកមិនគួររំលង ព្រោះជាទីកន្លែងដែលប្រមូលផ្តុំនូវប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាក្នុងអំឡុងពេល 2,000 ឆ្នាំមុន ដែលមានតាំងពីប្រព័ន្ធប្តូររូបិយប័ណ្ណប្រពៃណី រហូតដល់ការដាក់បញ្ចូលរូបិយប័ណ្ណ ក៏ដូចជាការវិវត្តនៃប្រាក់រៀលកម្ពុជា។

ក្នុងការចូលទស្សនាសារមន្ទីរស.ស.រ លោកអ្នកអាចស្វែងយល់អំពីប្រវត្តិសាស្រ្ត និងព័ត៌មាននៃទីតាំងនីមួយៗតាមរយ:ការតាំងបង្ហាញ និងប្រមូលផ្ដុំនៃព្រឹត្តិការណ៍ដែលបានកើតឡើងដោយសម្រាយជាសារសំលេង និងវីដេអូ។ ការចូលទស្សនាសារមន្ទីរនេះមិនត្រឹមតែទទូលបានចំណេះដឹងពីប្រវត្តិសាស្រ្តប៉ុណ្ណោះទេ តែលោកអ្នកក៏អាចរីករាយជាមួយហ្គេមបែបឌីជីថល ដែលធ្វើឱ្យសារមន្ទីរនេះក្លាយជាទីតាំងកម្សាន្តដ៏ល្អឥតខ្ចោះសម្រាប់ក្រុមគ្រួសារដែលអាចចូលទៅលេងកម្សាន្ត អមជាមួយការអប់រំ។

វត្តឧណ្ណាលោម

វត្តឧណ្ណាលោម

ស្វែងយល់ពីប្រវត្តិសាស្រ្តដ៏សម្បូរបែបនៃទីក្រុងភ្នំពេញតាមរយៈការទស្សនាវត្តឧណ្ណាលោម ដែលជាវត្តចំណាស់ជាងគេមួយនៅទីក្រុងភ្នំពេញដែលត្រូវបានសាងសង់តាំងពីឆ្នាំ 1443។ ទីតាំងប្រវត្តិសាស្ត្រនេះមានអគារចំនួន 44 ដ៏គួរឱ្យចាប់អារម្មណ៍ រួមទាំងចេតិយក្នុងសម័យអង្គរដែលជាទីគោរពសក្ការៈរបស់ព្រះពុទ្ធហើយអ្វីដែលកាន់តែពិសេសនោះនៅក្នុងវត្តឧណ្ណាលោមនេះមានព្រះពុទ្ធរូបសំរឹទ្ធិដ៏ប្រណិតចំនួន 4 អង្គ ដែលធ្វើឲ្យវត្តនេះមានភាពល្បីល្បាញ និងទាក់ទាញអ្នកទេសចរ។

ការទៅទស្សនាវត្តឧណ្ណាលោម គឺជាដំណើរនៃការស្វែងយល់បន្ថែមពី ជំនឿ ទស្សនវិជ្ជា និងប្រវត្តិនៃព្រះពុទ្ធសាសនា។ក្នុងនាមជាវត្តចំណាស់ជាងគេ និងជាទីគោរពបំផុតក្នុងចំណោមវត្តជាច្រើនក្នុងប្រទេសកម្ពុជា វត្តឧណ្ណាលោមជាកន្លែងពិសេសមួយដែលមានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ។

វត្តលង្កា

Wat Langka

វត្តលង្កា មានទីតាំងស្ថិតនៅក្បែរវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ វត្តនេះជាកន្លែងសំខាន់មួយ ក្នុងចំណោមវត្តទាំងប្រាំ ដែលបង្កើតឡើងដោយព្រះបាទពញាយ៉ាតកាលពីឆ្នាំ ១៤៤២ ដើមឡើយវត្តនេះត្រូវបានបង្កើតឡើងដើម្បីធ្វើជាបណ្ណាល័យព្រះពុទ្ធសាសនា និងជាមជ្ឈមណ្ឌលនៃការជួបជុំគ្នារវាងព្រះសង្ឃខ្មែរ និងព្រះសង្ឃប្រទេសស្រីលង្កា។

អ្វីដែលធ្វើឱ្យវត្តលង្កាមានភាពលេចធ្លោនោះគឺការរក្សាទុកនៃសក្ខីភាពជាច្រើនដែលបញ្ជាក់ពីសារៈសំខាន់នៃប្រវត្តិសាស្ត្រ និងវប្បធម៌ ។

វត្តភ្នំ៖ និមិត្តរូបនៃទីក្រុងភ្នំពេញ

វត្តភ្នំ៖ និមិត្តរូបនៃទីក្រុងភ្នំពេញ

វត្តភ្នំ ជាវត្តពុទ្ធសាសនបណ្ឌិត្យ ក្នុងក្រុងដូនពេញ រាជធានីភ្នំពេញដែលជាតំណាងឲ្យឈ្មោះទីក្រុងភ្នំពេញ និងជាផ្នែកសំខាន់នៃអត្តសញ្ញាណជាតិខ្មែរ។ វត្តភ្នំមានកម្ពស់ ៤៦ ម៉ែត្រ (១៥០ ហ្វីត) ដែលត្រូវបានដាក់ឈ្មោះតាមលោកយាយពេញដែលបានរកឃើញរូបបដិមា ៤ អង្គ និងបដិមាព្រះវិស្ណុមួយអង្គ។

នៅឆ្នាំ ១៣៧២ លោកយាយចំណាស់មានទ្រព្យធនម្នាក់ឈ្មោះ ពេញ រស់នៅក្បែរមាត់ទន្លេមុខបួន។ ថ្ងៃមួយមានភ្លៀងធ្លាក់ខ្លាំង លោកយាយបានរកឃើញដើមគគីរមួយអណ្តែតក្នុងទន្លេ ហើយក្នុងដើមឈើនោះមានព្រះពុទ្ធបដិមា៤អង្គ និងរូបព្រះវិស្ណុមួយអង្គ។ ពេលនោះលោកយាយពេញបានស្នើសុំឱ្យអ្នកភូមិជួយយកដើមឈើ និងរូបសំណាកនោះមកលើគក់។ បន្ទាប់មកលោកយាយបានសង់ភ្នំសិប្បនិមិត្ត និងប្រាសាទឈើតូចមួយដើម្បីដាក់តាំងរូបបដិមា ក្រោយមកព្រះសង្ឃក៏មានសូត្រមន្តថ្វាយព្រះបដិមា និងដាក់ឈ្មោះប្រាសាទថា “វត្តភ្នំ” ដែលមានន័យថា “Mountain Pagoda”។

7 អ្វីដែលគួរចំណាយពេលធ្វើនាទីក្រុងភ្នំពេញ

ទីក្រុងភ្នំពេញគឺជាទីក្រុងដ៏សម្បុរបែបមួយ ខាងក្រោមនេះគឺជាសកម្មភាពខ្លះដែលអ្នកអាចធ្វើបានអំឡុងពេលមកលេងកម្សាន្តនៅទីក្រុងភ្នំពេញ

រីករាយជាមួយសណ្ឋាគារ Novotel Phnom Penh BKK1 និងរថយន្តអគ្គិសនី ONiON

សណ្ឋាគារណូវ៉ូតែលភ្នំពេញបឹងកេងកង១

ដំណើរកម្សាន្តជុំវិញទីក្រុងភ្នំពេញដោយប្រើ ONiON Tuk-tuk ដែលជា Tuk-tuk អគ្គិសនីប្រចាំ Novotel Phnom Penh។ ONiON Tuk-tuk ជា Tuk-tuk អគ្គិសនីដែលជួយកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន និងមិនបង្កការបំពុលខ្យល់ ដោយផ្តល់សេវាកម្មដ៏មានសុវត្ថិភាពក្នុងការទស្សនាទីក្រុងទាំងមូល។អ្វីដែលធ្វើឲ្យ ONiON Tuk-tuk មានភាពពិសេសពី Tuk-tuk ទូទៅនោះគឺ ONiON Tuk-tuk អាចធានាបាននូវដំណើរទស្សនាដ៏ងាយស្រួលនិងប្រកបដោយផាសុខភាពសម្រាប់ការទស្សនាតំបន់ដ៏ផ្សេងៗក្នុងទីក្រុងភ្នំពេញ។

ការជិះទូកមើលថ្ងៃលិច

ការជិះទូកមើលថ្ងៃលិច

រីករាយជាមួយដំណើរកម្សាន្តលើទូកតាមបណ្ដោយទន្លេសាបអំឡុងពេលរសៀល លោកអ្នកអាចឃើញពីស្ថាបត្យកម្មបែបបុរាណ និងសម័យទំនើបក្នុងពេលតែមួយ។ មិនតែប៉ុណ្ណោះលោកអ្នកក៏អាចគយគន់ព្រះបរមរាជវាំងដែលតាំងស្ថិតជិតមាត់ទន្លេផងដែរ។

ដំណើរកម្សាន្តនេះមិនត្រឹមតែផ្តល់នូវទេសភាពដ៏ស្រស់ស្អាតនោះទេ ប៉ុន្តែអ្នកក៏អាចរីករាយនឹងម្ហូប ភេសជ្ជៈបែបអាហារខ្មែរ និងអន្តរជាតិជាច្រើនប្រភេទ អមជាមួយក្រុមតន្ត្រី Live Band ដើម្បីធ្វើឱ្យដំណើរកម្សាន្តលើទូករបស់អ្នកក្លាយជាបទពិសោធន៍មិនអាចបំភ្លេចបាន។

ការទិញទំនិញនិងទស្សនាផ្សារធំថ្មី

ការទិញទំនិញនិងទស្សនាផ្សារធំថ្មី

ផ្សារធំថ្មីគឺជាស្ថាបត្យកម្មមួយយ៉ាងល្អប្រណិតដែលបន្សល់ទុកពីសម័យបារាំងដោយស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ។ នៅទីនោះមានលក់របស់របជាច្រើនដូចជា វត្ថុអនុស្សាវរីយ៍ អាហារដ៏ឆ្ងុយឆ្ងាញ់ ផ្លែឈើស្រស់ និងទំនិញផ្សេងៗជាច្រើនទៀត។

ការញុំអាហារប្រចាំតំបន់ (Local Street food) នៅផ្សាររាត្រី

ផ្សាររាត្រីភ្នំពេញ

Discover an unforgettable Riverside experience just steps away from the Royal Palace. Immerse Yourself in local culture by savoring authentic cuisine, live music performances on a big stage, and exquisite exotic delicacies for the adventurous foodie. As the night unfolds, relish the refreshing open-air ambiance while indulging in delectable dishes or desserts. Seated comfortably on traditional floor mats.

ទទួលបានវត្ថុអនុស្សាវរីយ៍ពីផ្សារកសិករនៅភ្នំពេញ និងផ្សារទួលទំពូង

ផ្សារទីក្រុងកសិករភ្នំពេញ

ផ្សារកសិករភ្នំពេញ គឺជាអាគាររោងចក្រចំណាស់មួយ ហើយផ្សារសហគមន៍មួយនេះ បើកដំណើរការទទួលភ្ញៀវចាប់ពីម៉ោង 10 ព្រឹក ដល់ 5 ល្ងាច។ នៅទីនេះ លោកអ្នកអាចស្វែងរក និងរីករាយទទួលយកពីការផ្តល់ជូននូវផលិតផលសរីរាង្គ អាហារឆ្ងាញ់ៗ សិល្បៈ សិប្បកម្ម សម្លៀកបំពាក់ និងសេវាកម្មក្នុងស្រុកផ្សេងៗជាច្រើន ដែលទាំងអស់នេះរួមចំណែកដល់ការគាំទ្រសហគមន៍មូលដ្ឋានទាំងមូល។

ផ្សារទួលទំពូង គឺជាកន្លែងដ៏មមាញឹកពោរពេញដោយតូបដាក់តាំងលក់ សំលៀកបំពាក់ វត្ថុអនុស្សាវរីយ៍ វត្ថុបុរាណ និងអាហារឆ្ងាញ់ៗជាច្រើន។ គេទទួលស្គាល់ក្នុងស្រុកថា “ផ្សារទួលទំពូង” គឺជាកន្លែងទិញទំនិញដ៏សម្បូរបែប និងមានភាពអ៊ូអរក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។ ដែលអាចផ្តល់នូវបទពិសោធន៍ក្នុងការទិញទំនិញប្លែកៗ និងចម្រុះ ជាមួយនឹងទំនិញជាច្រើនប្រភេទ ចាប់ពីសម្លៀកបំពាក់ និងគ្រឿងប្រើប្រាស់ រហូតដល់វត្ថុអនុស្សាវរីយ៍ និងសិប្បកម្មក្នុងស្រុក។

វិចិត្រសាលសិល្បៈ Sra’art Gallery

នៅវិចិត្រសាលសិល្បៈ Sra’Art អ្នកនឹងបានឃើញការលាយបញ្ចូលគ្នានៃការបំផុសគំនិតនៃវិចិត្រសាលសិល្បៈសហសម័យ ស្ទូឌីយោថតរូប សកម្មភាពគំនូរដ៏រីករាយ និងកន្លែងរៀបចំព្រឹត្តិការណ៍ដ៏សម្បូរបែប។ វាជាមជ្ឈមណ្ឌលដែលមានភាពច្នៃប្រឌិត ដែលសហគមន៍ បានផ្តល់នូវអ្វីដែលប្លែកសម្រាប់អ្នកទាំងអស់គ្នា។

ការជិះស៊ីក្លូ

ការជិះស៊ីក្លូ

ការជិះស៊ីក្លូជាមធ្យោបាយដ៏ទាក់ទាញមួយក្នុងការឈ្វេងយល់ពីប្រវត្តិសាស្ត្រក្នុងរាជធានីភ្នំពេញ ពេលលោកអ្នកធ្វើដំណើរកម្សាន្តកាត់ តំបន់មាត់ទន្លេ។

ស្វែងយល់ពីបទពិសោធន៍ល្បីៗនៅក្នុងទីក្រុងភ្នំពេញសម្រាប់ឆ្នាំ 2025 ពីទីតាំងសំខាន់ៗដូចជា វិមានឯករាជ្យ និងព្រះបរមរាជវាំង ឆ្ពោះទៅកាន់ទីតាំងដ៏ទាក់ទាញដូចជាផ្លូវបាសាក់ និងបឹងកេងកង 1. ស្វែងយល់ពីការធ្វើម្ហូបនៅ Lanka Lane ហើយទិញទំនិញនៅផ្សារដែលមានមនុស្សច្រើនកុះករ ដូចជាផ្សារធំថ្មី និងផ្សារទួលទំពូង។ ហើយចូលទស្សនាសារមន្ទីរជាតិ និងវត្តឧណ្ណាលោម រីករាយជាមួយការជិះរ៉ឺម៉កកង់បីអគ្គិសនី ONiON ការជិះទូកកម្សាន្តពេលថ្ងៃលិច និងញុំាអាហារដ៏ឆ្ងាញ់តាមដងផ្លូវក្នុងតំបន់នៃផ្សាររាត្រីនៅមាត់ទន្លេ។ អ្វីដែលគួរចំណាយពេលធ្វើនាទីក្រុងភ្នំពេញ ផ្តល់នូវភាពសម្បូរបែប ដែលមិនអាចបំភ្លេចបាននៃប្រពៃណី ភាពទំនើបស៊ីវិល័យ ដែលសាកសមបំផុតសម្រាប់អ្នកធ្វើដំណើរកម្សាន្តទាំងអស់។

សណ្ឋាគារណូវ៉ូតែលភ្នំពេញបឹងកេងកង១ ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញដែលលោកអ្នកអាចស្វែងរកទីតាំងកម្សាន្តដ៏ច្រើន ។ ពេលត្រលប់មកដល់សណ្ឋាគារវិញលោកអ្នកអាចពិសារជាមួយភេសជ្ជៈស្រស់ៗនៅ Kaixo បារ និងស្ប៉ានៅ Bodia Spa ឬហែលទឹកលេងជាមួយកូនៗ នៅ Rosemary pool bar ដើម្បីលំហែកាយ។

សម្រាប់លោកអ្នកចង់បានបន្ទប់ស្នាក់នៅធំទូលាយ លោកអ្នកអាចបន្ថែមបន្ទប់ទីពីរសម្រាប់គ្រួសារ ឬកូនៗ នឹងទទួលបានបញ្ចុះតម្លៃ 50% ។ ផ្តល់អាហារពេលព្រឹកដោយឥតគិតថ្លៃសម្រាប់កុមារ នៅភោជនីយដ្ឋាន Makila និងទស្សនាទិដ្ឋភាពទីក្រុងពេលថ្ងៃលិច នៅ Above Eleven ពីជាន់ទី 28 ។ ជាពិសេលនឹងទទួលបានរង្វាន់ និងសន្សំពិន្ទុក្នុងអំឡុងពេលស្នាក់នៅ សណ្ឋាគាររបស់យើង។ លោកអ្នកមិនទាន់ជាសមាជិកមែនទេ? ចូលរួមជាសមាជិក ALL និងទទួលបានការផ្តល់ជូនកាន់តែច្រើន។