វិមានឯករាជ្យ
Celebrate freedom.
វិមានឯករាជ្យ គឺជាទីតាំងប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយនៅចំកណ្តាលរាជធានីភ្នំពេញ។ វិមានឯករាជ្យមានតម្លៃយ៉ាងពិសេសក្នុងប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់កម្ពុជា ស្ថិតនៅ ចំណុច ប្រសព្វ មហាវិថី នរោត្តម និង មហាវិថី ព្រះសីហនុ, វិមាននិមិត្តរូបនេះឈរជាសក្ខីភាព បញ្ជាក់ អំពី ឯករាជ្យភាពតស៊ូយ៉ាងស្វិតស្វាញរបស់ប្រទេសកម្ពុជាពីអាណានិគមបារាំង ក្នុងឆ្នាំ១៩៥៣។
និមិត្តសញ្ញានៃសេរីភាពដែលត្រូវបានសាងសង់ក្នុងឆ្នាំ 1958 ហើយវិមានឯករាជ្យមានកម្ពស់ 37 ម៉ែត្រ។ ធ្វើឱ្យវាក្លាយជាកន្លែងសម្គាល់ដ៏គួរឱ្យចាប់អារម្មណ៍ដែលអាចមើលឃើញពីកន្លែងទស្សនាផ្សេងៗនៅទូទាំងទីក្រុង។ ទីតាំងរបស់វានៅចំកណ្តាលទីក្រុងភ្នំពេញ ជាប់នឹងរូបសំណាកព្រះបាទសីហនុ អនុញ្ញាតឱ្យអ្នកទស្សនារីករាយជាមួយនឹងភាពអស្ចារ្យរបស់វា ខណៈពេលដែលក្រឡេកមើលពីជីវិតនៅក្នុងទីក្រុងដ៏អ៊ូអររបស់ប្រជាជនក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ គួរកត់សំគាល់អោយឃើញថា ពិធីផ្លូវការ រំលឹកការផ្ទេរអំណាចពីបារាំងមកកម្ពុជា បានធ្វើឡើងនៅថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 1953 នៅមុខព្រះបរមរាជវាំង ដែលជាការរំឮកដល់ការបញ្ចប់ដោយសន្តិភាពនៃការគ្រប់គ្រងរបស់បារាំងរយៈពេល 90 ឆ្នាំ។
គំនិតនិងការរចនា
ចាប់ផ្តើមពីសណ្ធាគារណូវ៉ូតែល ភ្នំពេញបឹងកេងកង ១ ការដើរលេងដ៏រីករាយតាមបណ្តោយផ្លូវលេខ 51 (ផ្លូវប៉ាស្ទ័រ) នឹងនាំអ្នកទៅកាន់មហាវិថីព្រះសីហនុ។ បត់ស្តាំ អ្នកនឹងនាំខ្លួនឯងទៅដល់ទីតាំងវិមានឯករាជ្យ ដែលជាការទីកន្លែងផ្សារភ្ជាប់រវាងវិមានឯករាជ្យជាមួយស្តូបនៅចំនុចប្រសព្វនៃមហាវិថីនរោត្តម និងមហាវិថីព្រះសីហនុ កុំមើលរំលងពីសារៈសំខាន់របស់ព្រះបរមរតនះកោដ្ធ, ស្ថាបត្យកម្មពីប្រទេសជិតខាងនេះមាន ដូចជាប្រភពទឹកនាគដ៏ស្រស់ស្អាត អាងទឹកផ្កាឈូក និងមានមហាវិថីដែលបានរចនាឡើងយ៉ាងយកចិត្តទុកដាក់។
វិមានឯករាជ្យ ប្រាប់ពីរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលនៃស្ថាបត្យកម្មខ្មែរបុរាណ។ តុបតែង ដោយ នាគ ប្រាំពីរ ជាន់ និង បញ្ចប់ ដោយ ថ្មម៉ាប ពណ៌ ក្រហម ដែល មាន លក្ខណៈ ស្រដៀង នឹង ជញ្ជាំងលាយ ពណ៌ នៃ ប្រាសាទ បន្ទាយស្រី ដ៏ ល្បីល្បាញ។ កាំជណ្តើរឡើង និងបរិវេណត្រូវបានធ្វើពីថ្មម៉ាបចិនពណ៌ប្រផេះឆើតឆាយ ខណៈ ដែលកន្លែងជើងទម្រព្រះទានភ្លើងក្នុងវិមាន គឺជា ស្នាដៃ ដែល ច្នៃដោយជាងមាសជនជាតិបារាំង។
ការរចនាដ៏ប្រណិតនៃវិមានឯករាជ្យ ត្រូវបានកសាងឡើងដោយស្ថាបត្យករខ្មែរ លោក វណ្ណ ម៉ូលីវណ្ណ។ គាត់ត្រូវបានជ្រើសរើស និងដឹកនាំដោយព្រះអង្គម្ចាស់នរោត្តមសីហនុ។ ការ រចនា នេះ លាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ ផ្នែក សាសនា និង ខាង លោកិយ ដោយ បញ្ចប់នូវចេតិយដែលមានរាងផ្កាឈូក ដែល ជា និមិត្តរូបនៃ ប្រាសាទ បន្ទាយស្រី និង តំបន់ ប្រវត្តិសាស្ត្រ ខ្មែរ ដទៃ ទៀត ។
ពេលវេលាដ៏ល្អបំផុតដើម្បីទស្សនា វិមានឯករាជ្យ
ជារៀងរាល់ឆ្នាំនៅថ្ងៃទី ៩ ខែវិច្ឆិកា ពិធីបុណ្យជាតិត្រូវបានប្រារព្ធឡើងនៅវិមានឯករាជ្យ។ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍សំខាន់ៗទាំងនេះ អណ្តាតភ្លើងនៃពិធីនៅលើជើងទម្រខាងក្នុងត្រូវបានបញ្ឆេះដោយសមាជិកនៃរាជវង្ស ឬមន្ត្រីជាន់ខ្ពស់។ ការ ប្រារព្ធ ពិធី នេះ ជា និមិត្តរូប នៃ ស្មារតី ឯករាជ្យ របស់ ប្រទេស កម្ពុជា។ វិមានឯករាជ្យឈរជាសក្ខីភាពដ៏គួរឱ្យទាក់ទាញបំផុតចំពោះប្រវត្តិសាស្ត្រ និងភាពធន់របស់កម្ពុជា ក៏ ដូច ជា ការគោរពអញ្ជើញដល់អ្នកទស្សនា ឱ្យ មានការកោតសរសើរទៅលើសម្រស់ស្ថាបត្យកម្ម និង សារៈសំខាន់ ប្រវត្តិសាស្ត្រ របស់ វាផងដែរ ។
របៀបទៅ វិមានឯករាជ្យ
បន្ទាប់ពីអ្នកបានទៅទស្សនានៅវិមានឯករាជ្យ សូមរីករាយជាមួយការធ្វើដំណើរមកភ្លក់ម្ហូបអាហារនៅសណ្ធាគារណូវ៉ូតែល។ រីករាយជាមួយនឹងរសជាតិនៃម្ហូបបែបបារាំង-អេស្បាញជាមួយ pintxos យ៉ាងឆ្ងាញ់របស់ពួកយើង។ ទទួលយកបទពិសោធន៍ជាមួយនឹងរសជាតិតែដ៏ឆ្ងាញ់នៅ Kaixo Bar ។ ឆ្លៀតពេលរបស់អ្នកដើម្បីទទួលយកបទពិសោធន៍នៃមុខម្ហូប Basque ដែលជាស្នាដៃបង្កើតឡើងដោយចុងភៅជនជាតិបារាំងដ៏ប៉ិនប្រសប់របស់យើងនៅភោជនីយដ្ឋាន Makila ។
ខណៈពេលដែលអ្នកមកទស្សនាតំបន់ប្រវត្តិសាស្ត្រនេះ យើងសូមអញ្ជើញអ្នកឱ្យទទួលយកបទពិសោធន៍នៃភាពស្រណុកស្រួល និងបែបផែនបដិសណ្ឋារកិច្ចរបស់ សណ្ធាគារណូវ៉ូតែល ភ្នំពេញបឹងកេងកង ១។ សណ្ឋាគាររបស់យើងមានទីតាំងងាយស្រួល ដែលធ្វើឱ្យវាក្លាយជាមូលដ្ឋានដ៏ល្អឥតខ្ចោះដើម្បីស្វែងយល់ពីទីក្រុងនៃប្រវត្តិសាស្រ្តដ៏សម្បូរបែប និងវប្បធម៌រស់រវើករបស់ទីក្រុងភ្នំពេញ។ មិនថាអ្នកមកស្នាក់នៅទីនេះសម្រាប់អាជីវកម្ម ឬលំហែរកាយនោះទេ យើងផ្តល់នូវកន្លែងដែលអ្នកអាចសម្រាកបានយ៉ាងកក់ក្តៅ និងបញ្ចូលថាមពលរបស់អ្នកឡើងវិញបន្ទាប់ពីដំណើរផ្សងព្រេងរបស់អ្នក។