បង្អែមខ្មែរ

ទទួលយកបទពិសោធន៍ថ្មីនៅ Novotel Phnom Penh BKK1 ជាមួយបង្អែមខ្មែរនៅ Kaixo Bar!

Kaixo Bar

រីករាយជាមួយរសជាតិបែបខ្មែរនៅ Kaixo Bar ដែលជាទីកន្លែងជួបជុំនៅ Novotel Phnom Penh BKK 1 ។ ទទួលបានអារម្មណ៍ដែលមិនអាចបំភ្លេចបាន ជាមួយ បង្អែមខ្មែរ និងភេសជ្ជៈប្រចាំហាង Kaixo Bar។ ពេលវេលាដ៏ល្អបំផុត គឺរីករាយក្នុងការពិសារតែរសៀល ដែលមានបង្អែមខ្មែរយ៉ាងប្រណិត គួរឲ្យចង់ពិសារបូករួមជាមួយនឹង តែ Dilmah ។

ស្វែងយល់ពីបង្អែមខ្មែរនៅ Kaixo Bar ដែលមានរសជាតិសម្បូរបែប រួមជាមួយបរិយាកាសដ៏រស់រវើក និង ទាក់ទាញនៅក្នុងរាជធានីភ្នំពេញ ។ Novotel Phnom Penh BKK1 , Kaixo Bar មិនត្រឹមតែជាកន្លែងសម្រាប់ពិសារកាហ្វេ និងអាហារប៉ុណ្ណោះទេ ប៉ុន្តែជាគោលដៅសម្រាប់អ្នកដែលស្វែងរករសជាតិដែលមិនអាចបំភ្លេចបាននៃបង្អែមខ្មែរ គួបផ្សំជាមួយនឹង តែពេលរសៀល ដ៏ប្រណិត។ មិនថាតែជនជាតិខ្មែរ រឺបរទេស Kaixo Bar នឹងផ្តល់ជូននូវអាហារសម្រន់ដែលបង្ហាញពីការលាយបញ្ចូលគ្នាបែបប្រពៃណី និងសម័យទំនើប នៃសិល្បៈក្នុងការធ្វើបង្អែម នៅទីក្រុងភ្នំពេញ។

ប៉ុន្តែតើអ្វីទៅជាបង្អែមខ្មែរ? បង្អែមខ្មែរ ដែលជាបង្អែមបែបប្រពៃណីដ៏ពេញនិយម ត្រូវបានច្នៃពីគ្រឿងផ្សំធម្មជាតិសាមញ្ញៗដូចជា ម្សៅអង្ករ ទឹកដោះគោ ដូង ស្ករត្នោត ចេក និង គ្រាប់ល្ង ។ មានការចម្អិនដោយចំហុយ ចៀន ឬដុត បង្អែមខ្មែរមានក្លិនក្រអូប និងលក្ខណៈពិសេសតែមួយគត់ ដែលលោកអ្នកគួរសាកល្បង ។

ស្វែងយល់ពីបង្អែមខ្មែរនៅ Kaixo Bar

1. សង្ខ្យាល្ពៅ (Pumpkin Custard): បង្អែមខ្មែរ ដ៏ល្បីមួយនេះ មានល្ពៅតូចមួយដែលពោរពេញទៅដោយក្រែមផ្សំពីទឹកដោះគោ ដូង ស្ករត្នោត និងស៊ុត។ លោកអ្នកអាចពិសារពេលក្តៅ ឬត្រជាក់ក៏បាន បន្ថែមជាមួយតែ Dilmah សម្រាប់ការទទួលទានដ៏រីករាយ។

2. នំអន្សមចេក (Rolled Banana Cake): ធ្វើពីអង្ករដំណើប និងចេក បង្អែមនេះត្រូវបានរុំដោយស្លឹកចេកហើយចំហុយបានយ៉ាងល្អ និងរក្សារសដើមនៃគ្រឿងផ្សំដ៏សាមញ្ញរបស់ជនជាតិខ្មែរ ភាពស្អិតល្មួត និងផ្អែមបែបធម្មជាតិ ធ្វើឱ្យបង្អែមមួយមុខនេះក្លាយជាអាហារសម្រន់ដ៏ល្អសម្រាប់តែពេលរសៀល ។

3. នំចក្រច័ន្ទ (Khmer Layer Cake): បង្អែមបែបស្រទាប់ៗ ធ្វើពីម្សៅអង្ករ ម្សៅដំឡូង និងក្រែមដូង។ បង្អែមនេះគឺជាជម្រើសដ៏ល្អ សម្រាប់ពិសាពេលរសៀល ដែលអាចបន្ថែមជាមួយតែទឹកកក ឬតែក្តៅ។

4. នំអាកោរ (Steamed Rice Cake): នំអាកោរ សាច់នំលាយជាមួយខ្ទិះដូង ធ្វើឲ្យរសជាតិកាន់តែពិសេស ដែលលោកអ្នកគួរតែសាកល្បងបង្អែមដ៏ពេញនិយមមួយនេះពេលបានមកដល់ទីក្រុងភ្នំពេញ។

5. នំកង (Cambodian Donuts): នំកង ធ្វើពីម្សៅអង្ករ មានរសជាតិផ្អែម និងភ្លឺរលោងពីខាងលើ នឹងកាន់តែមានភាពទាក់ទាញ ជាមួយក្លិនឈ្ងុយពីគ្រាប់ល្ង ដែលសាកសមបំផុតក្នុងការពិសារជាមួយ តែបៃតង ឬ តែខ្មៅ Dilmah សម្រាប់អាហារសម្រន់ពេលរសៀល ។

តែពេលរសៀល និងបង្អែមខ្មែរ នៅ Kaixo Bar

តែរសៀលនៅភ្នំពេញ

បង្អែមខ្មែរ ដ៏ល្អបំផុត ក្នុងអំឡុងពេល តែពេលរសៀល របស់ Kaixo Bar ដែលមានលក់ជារៀងរាល់ថ្ងៃចាប់ពីម៉ោង 2 រសៀលដល់ម៉ោង 5 ល្ងាច ដែលោកអ្នកអាចរីករាយជាមួយ តែ Dilmah ដោយសេរី បន្ថែមជាមួយបង្អែមដែលរៀបចំយ៉ាងពិសេស ។ មិនថាការរៀបចំកម្មវិធីជួបជុំធម្មតា ជួបមិត្តភ័ក្តិ ឬពេលសម្រាកពីការងារ Kaixo Bar ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់គ្រប់ឱកាសនៃការជួបជុំ។

ហេតុផលដែលលោកអ្នកមិនគួររំលង Kaixo Bar

1. ស្រាក្រឡុកប្រចាំហាង និង Pintxos: សម្រាប់លោកអ្នកដែលចូលចិត្តស្រាក្រឡុកឆ្នើម Kaixo Bar សេវាស្រាក្រឡុកប្រចាំហាងដែលបានបំផុសគំនិតដោយគ្រឿងផ្សំ Basque។ មានដាក់លក់ក្នុងពេល Happy Hour ចាប់ពីម៉ោង 6 ល្ងាចដល់ម៉ោង 8 យប់ ក្នុងតម្លៃត្រឹមតែ $5++ ហើយជាភេសជ្ជៈដែលសាកសមបំផុតសម្រាប់ការពិសារជាមួយ pintxos។

2. បញ្ចុះតម្លៃ 50% លើអាហារ: កំពុងស្វែងរកកន្លែងពិសារអាហារពេលល្ងាច? Kaixo Bar ផ្តល់ជូនការបញ្ចុះតម្លៃ 50% លើមុខម្ហូបជាច្រើន រៀងរាល់ថ្ងៃចាប់ពីម៉ោង 6 ល្ងាចតទៅ។ ការជ្រើសរើសអាហារបែប grab-and-go ជាជម្រើសល្អមួយសម្រាប់អាហារពេលល្ងាចនៅផ្ទះ ឬជាមួយមិត្តរួមការងារ។

ហេតុអ្វី Kaixo Bar លេចធ្លោក្នុងចំណោមហាងកាហ្វេ និងបារក្នុងរាជធានីភ្នំពេញ

Kaixo Bar ជាការរួមបញ្ចូលគ្នារវាងហាងកាហ្វេ និងបារដោយបានរៀបចំដេគ័បែបថ្មី និងភាពរស់រវើកដែលធ្វើឲ្យ Kaixo Bar មានភាពលេចធ្លោនៅទីក្រុងភ្នំពេញ ជាមួយបរិយាកាសបែបបើកចំហ អមនឹង ពន្លឺធម្មជាតិធ្វើឱ្យ Kaixo Bar ក្លាយជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់៖

1. ពិសារតែពេលរសៀល និងបង្អែមជាមួយមិត្តរួមការងារ ឬគ្រួសារ
2. ការណាត់ជួបជជែកជាមួយដៃគូរអាជីវកម្ម
3. ចំណាយពេលសម្រាប់ខ្លួនឯងក្រោយពេលសម្រាកពីការងារ

ទីតាំងស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ តំបន់បឹងកេងកង១ ហាង Kaixo Bar មិនត្រឹមតែជាបារ និងហាងកាហ្វេប៉ុណ្ណោះទេតែជាកន្លែងដ៏ល្អក្នុងការចំណាយពេលជាមួយគ្រួសារ មិត្តរួមការងារ ឬដៃគូរអាជីវកម្ម។

តោះមក Kaixo Bar ទាំងអស់គ្នា

បារល្អបំផុតនៅភ្នំពេញ ឆ្នាំ 2025

កុំឲ្យខកខានឱកាសដើម្បីរីករាយជាមួយបង្អែមខ្មែរដ៏ឆ្ងាញ់ អមជាមួយការពិសាតែគ្មានដែនកំណត់ និងស្រាក្រឡុកប្រចាំហាង ដែលលោកអ្នកអាចស្វែងរកបាននៅ Kaixo Bar ដែលមានទីតាំងនៅ Novotel Phnom Penh BKK1 ។ ទទួលយកបទពិសោធន៍ដ៏ប្រណិតនៃការរួមបញ្ចូលគ្នារវាងហាងកាហ្វេ និងបារនៅ Kaixo Bar ។

ចំណុចពិសេសៗ

1. តែពេលរសៀលជាមួយបង្អែមខ្មែរ៖ ពិសារតែ និងបង្អែមខ្មែរដ៏ឈ្ងុយឆ្ងាញ់ដោយសេរីចាប់ពីម៉ោង 2 រសៀលដល់ម៉ោង 5 ល្ងាច។
2. ការផ្ដល់ជូនពិសេស៖ ពិសារស្រាក្រឡុកប្រចាំហាងចំណាយត្រឹមតែ $5++ ចាប់ពីម៉ោង 6 ល្ងាចដល់ម៉ោង 8 យប់។
3. បញ្ចុះតម្លៃ 50% លើមុខម្ហូប៖ មានលក់ជារៀងរាល់ថ្ងៃចាប់ពីម៉ោង 6 ល្ងាច។
4. បរិយាកាសក្នុងហាង៖ បរិយាកាសបែបបើកចំហ និងស្ងប់ស្ងាត់ អមជាមួយពន្លឺធម្មជាតិ និងកន្លែងអង្គុយដ៏មានផាសុកភាព។

ស្វែងយល់ពីរសជាតិបែបខ្មែរ និងអាហារជាច្រើនទៀតនៅ Kaixo Bar ដែលជាកន្លែងដ៏ល្អបំផុតក្នុងចំណាយពេលពិសាបង្អែម និងភេសជ្ជៈក្រោយសម្រាកពីការងារ!