ភោជនីយដ្ឋានល្បីៗនៅសង្កាត់បឹងកេងកង ១

តោះមកស្គាល់ភោជនីយដ្ឋានល្បីៗមួយចំនួននៅសង្កាត់បឹងកេងកង១ សង្កាត់នេះគឺសម្បូទៅដោយភោជនីយដ្ឋាន និងម្ហូបយ៉ាងសម្បូបែបមិនថាម្ហូបខ្មែរ ឬបរទេសនោះទេ។

ជាទូទៅនៅពេលនិយាយពីការទទួលទានអាហារនៅក្នុងទីក្រុងភ្នំពេញ មិនមានតំបន់ណាដែលល្អជាងបឹងកេងកង 1 នោះទេ ព្រោះសង្កាត់នេះពោពេញទៅដោយភោជនីយដ្ឋាន និងជម្រើសនៃម្ហូបអាហារឆ្ងាញ់ៗទៅតាមចំណង់ចំណូលចិត្តរបស់អ្នក។ខាងក្រោមនេះបញ្ជីឈ្មោះភោជនីយដ្ឋានល្បីៗនៅសង្កាត់បឹងកេងកង១ដែលលោកអ្នកអាចរីករាយជាមួយអាហារដ៏ឈ្ងុយឆ្ងាញ់ក្នុងអំឡុងពេលស្នាក់នៅក្នុងទីក្រុងភ្នំពេញ ដែលភោជនីយដ្ឋានទាំងអស់នេះសាកសមសម្រាប់ប្រជាជនក្នុងស្រុកដែលចង់សាកល្បងអាហារប្លែកៗ ឬអ្នកទេសចរដែលចង់ភ្លក់រសជាតិអាហារឆ្ងាញ់ៗ ភោជនីយដ្ឋានល្បីៗនៅសង្កាត់បឹងកេងកង ១

ភោជនីយដ្ឋានល្បីៗនៅសង្កាត់បឹងកេងកង ១

ភោជនីយដ្ឋាន​នៅ​ភ្នំពេញ

បញ្ជីឈ្មោះ ភោជនីយដ្ឋានល្បីៗនៅសង្កាត់បឹងកេងកង ១

ក្នុងទីក្រុងភ្នំពេញតំបន់បឹងកេងកង១ ត្រូវបានគេស្គាល់ថាជាកន្លែងកម្សាន្តពេលរាត្រីដ៏សម្បួរបែប និងកន្លែងពិសារអាហារចម្រុះជាតិសាសមិនថាជាម្ហូបបែបអាស៊ី ឬចង់ម្ហូបបែបបស្ចិមប្រទេសទេ។ ខាងក្រោមនេះយើងបានចងក្រងជាបញ្ជីឈ្មោះនៃភោជនីយដ្ឋានល្បីៗនៅតំបន់បឹងកេងកង 1 តោះចាប់ផ្តើមដំណើរផ្សងព្រេងនៃភោជនីយដ្ឋាន និងអាហារឆ្ងាញ់ៗនៅតំបន់បឹងកេងកង 1 ទាំងអស់គ្នា៖

1.Eleven One Kitchen BKK: ជាភោជនីយដ្ឋានម្ហូបបែបខ្មែរ ដែលមានភាពច្នៃប្រឌិតខ្ពស់

ម្ហូបភឺសិនខ្មែរ

តើលោកអ្នកកំពុងស្វែងភោជនីយដ្ឋានម្ហូបបែបខ្មែរដែលមានភាពច្នៃប្រឌិតខ្ពស់នៃរសជាតិ និងការតុបតែងមែនទេ? Eleven One Kitchen BKK គឺជាជម្រើសដ៏ល្អសម្រាប់អ្នកជាមួយនឹងគ្រឿងផ្សំដែលដាំដុះដោយប្រជាជនក្នុងស្រុក និងរូបមន្តច្នៃប្រឌិតពីចុងភៅជំនាញ ដែលជាហេតុធ្វើឲ្យភោជនីយដ្ឋាននេះផ្តល់ជូននូវអាហារដែលមានលក្ខណៈពិសេស និងទាក់ទាញក្នុងតំបន់បឺងកេងកង១ ។ កុំភ្លេចមកសាកល្បងភ្លក់រសជាតិអាម៉ុកត្រីដែលជាម្ហូបពិសេសប្រចាំហាង Eleven One Kitchen BKK។

2. Green Pepper: នាំយករសជាតិអាហារបែបអ៊ីតាលីមកកាន់តំបន់បឺងកេងកង១

តើលោកអ្នកមកំពុងស្វែងរកអាហារឆ្ងាញ់រសជាតិដើមបែបអ៊ីតាលីមែនទេ? Green Pepper ជាកន្លែងដែលសាកសមបំផុតសម្រាប់អ្នក ចាប់ផ្ដើមពី wood-fired pizzas ដល់ homemade pasta ភោជនីយដ្ឋាននេះរក្សាបាននូវរស់ជាតិដើមនៃអាហារ និងបន្ថែមជាមួយរសជាតិក្នុងស្រុក។ រីករាយនឹងការពិសារអាហារ បែប outdoor ដើម្បីទទួលបានបទពិសោធន៍ពិតប្រាកដនៃអាហារជនជាតិអ៊ីតាលី។

3. Pizza 4Ps

សម្រាប់លោកអ្នកដែលចង់សាករសជាតិអាហារនៃការលាយបញ្ចូលគ្នាបែបបស្ចិមប្រទេសនិងម្ហូបបែបអាស៊ី Pizza 4Ps គឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អ្នកជាមួយនឹងភីហ្សាដែលមានលក្ខណៈពិសេសដូចជា “Pho Inspired Beef Noodle” និង “Pesto Chicken with Shiso Leaves,” ភោជនីយដ្ឋាននេះបានលាយបញ្ចូលគ្នាបង្កើតបានជារសជាតិបែបថ្មីមួយដែលលោកអ្នកគួរសាកល្បង។ អ្វីដែលពិសេសនោះលោកអ្នកក៏អាចពិសារ Gelato សម្រាប់ជាបង្អែមបន្ទាប់ពីពិសារអាហាររួច!

4. Crystal Jade: ភ្លក់រសជាតិអាហារបែប Cantonese នៅតំបន់បឺងកេងកង១

ទទួលយកបទពិសោធន៍ពិសារអាហារក្នុងបន្ទប់ដ៏ប្រណិតរបស់ Crystal Jade ដែលមានការតុងតែងស្អាតដែលបំផុសគំនិតនៃផ្លូវរបស់ហុងកុង។ ភោជនីយដ្ឋាននេះមានជំនាញក្នុងការបម្រើម្ហូបបែប Cantonese ន ដែលរួមមាន ដឹមសាំ សាច់អាំង និងគ្រឿងសមុទ្រជាច្រើនមុខ។ កុំភ្លេចសាកល្បង ទាកាប់ប៉េកាំង ដែលជាអាហារពេញនិយមនិងទាក់ទាញប្រចាំហាង Crystal Jade!

5. Bijin Nabe by Tsukada Nojo: អាហារ Hot Pot បែបជប៉ុន

ភោជនីយដ្ឋានជប៉ុន​នៅ​ភ្នំពេញ

ភ្លក់អាហារក្តៅៗនៅ Bijin Nabe by Tsukada Nojo ដែលភោជនីយដ្ឋាននេះមានឈ្មោះល្បីលើ ស៊ុបខូឡាជែនបែបជប៉ុនដែលធ្វើពីគ្រឿងផ្សំស្រស់ៗ និងសារធាតុចិញ្ចឹមច្រើន។ អ្នកអាចជ្រើសរើសទឹកស៊ុប ហើយបន្ថែមសាច់ បន្លែ និងមីតាមចំណង់ចំណូលចិត្តរបស់អ្នក ដើម្បីទទួលបានអាហារដែលល្អសម្រាប់សុខភាពអ្នក។

6. Namaste: រសជាតិដើមនៃម្ហូបឥណ្ឌា

តើលោកអ្នកកំពុងតែស្វែងរកអាហារការីដែលហឹរ និងនំបុ័ងណាន “naan bread” ដែលរសជាតិឆ្ងាញ់មែនទេ? Namaste គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដោយភោជនីយដ្ឋាននេះបម្រើម្ហូបរសជាតិដើមឥណ្ឌា ដែលផ្ដល់នូវអារម្មណ៍នៃការពិសារអាហារនៅទីក្រុង Mumbai។ កុំភ្លេចសាកភ្លក់រសជាតិ Butter Chicken ឬ បាយ Biryani ដើម្បីទទួលបានបទពិសោធន៍រសជាតអាហារឥណ្ឌាដ៏ពិតប្រាកដ!

7. Saboh Rikyu: ការលាយបញ្ចូលគ្នានៃអាហារបែបជប៉ុន និងខ្មែរ

ភោជនីយដ្ឋាន​ស៊ូស៊ី​នៅ​ភ្នំពេញ

រីករាយជាមួយការលាយបញ្ចូលគ្នានៃអាហារបែបជប៉ុន និងខ្មែរនៅ Saboh Rikyu, ភោជនីយដ្ឋានដែលលាយបញ្ចូលរសជាតិបែបជប៉ុនជាមួយគ្រឿងផ្សំបែបខ្មែរ ដែលមាន sushi សាច់អាំង និងគ្រឿងសមុទ្រដែលចម្អិនដោយចុងភៅជំនាញដោយផ្ដល់នូវរសជាតិដែលលោកអ្នកមិនអាចបំភ្លេចបាន!

8. Kai Zaab: ការលាយបញ្ចូលនៃរសជាតិបែបថៃ

ភោជនីយដ្ឋាន​ថៃ​នៅ​ភ្នំពេញ

សម្រាប់ការស្វែងរកអាហារបែបថៃនៅ BKK 1, លោកអ្នកអាចទៅ Kai Zaab បានដែលជាភោជនីយដ្ឋានល្បីឈ្មោះ និងមានជំនាញលើម្ហូបថៃដែលមានភាពច្នៃប្រឌិតខ្ពស់។ សម្រាប់ភោជនីយដ្ឋាន Kai Zaab លោកអ្នកអាចសាលល្បងបង្អែមដ៏ល្បីរបស់ពួកគេគឺ បាយដំណើបស្វាយ និង សម្ល តុមយាំហឺរ ដែលម្ហូបគ្រប់មុខសុទ្ធសឹងតែជារសជាតិដើមនៃម្ហូបថៃ!

9. Itacate: នាំយករសជាតិអាហារបែប Mexico មកកាន់តំបន់បឺងកេងកង១

តើលោកអ្នកកំពុងស្វែងរក tacos និង margaritas មែនទេ? Itacate គឺជាកន្លែងដែលលោកអ្នកអាចពិសារអាហារបែប Mexicoបានដោយមានដូចជា tortillas, guacamole និងម្ហូបជាច្រើនទៀតដែលសុទ្ធសឹងតែជាម្ហូបល្បីៗប្រចាំហាង, ដោយម្ហូបគ្រប់មុខត្រូវបានធ្វើដោយយកចិត្តទុកដាក់ខ្ពស់។ កុំភ្លេចសាកល្បងភ្លក churros ដែលជាបង្អែមប្រចាំហាង Itacate!

10. HKB Restaurant: ការលាយបញ្ចូលរសជាតិចិន និងម៉ាឡេស៊ី

HKB Restaurant ជាបម្រើនៃភោជនីយដ្ឋានដែលលាយបញ្ចូលគ្នានៃម្ហូបចិន និងម៉ាឡេស៊ី។ចាប់ផ្ដើមពីអាហារសម្រន់សាយ៉រ ដល់សម្លក Curry ដែលមានក្លិនឈ្ងុយ, ទទួលយកបទពិសោធន៍នៃម្ហូបដែលលាយបញ្ចូលគ្នានៃប្រទេសអាស៊ីទាំងពីរ។ កុំភ្លេចសាកល្បងភ្លក់ Hainanese chicken rice ដើម្បីទទួលបានរសជាតិដើមនៃម្ហូបបែបម៉ាឡេស៊ីពិតប្រាកដ។

ប៉ុន្តែសម្រាប់អ្នកដែលកំពុងស្វែងរកបទពិសោធន៍អាហារដ៏បែបប្រណិត និងមិនអាចភ្លេចបាននោះ, Makila Restaurant Phnom Penh គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក!

MAKILA, គឺជាភោជនីយដ្ឋាន Basque, ស្ប៉ាញ ភោជនីយដ្ឋានល្បីៗនៅសង្កាត់បឹងកេងកង ១

ភោជនីយដ្ឋាន Makila

មេចុងភៅជនជាតិអេស្ប៉ាញរបស់យើងបានរៀបចំនូវមុខម្ហូបដែលបង្ហាញពីរសជាតិដើមនៃអាហារបែប Basque អមជាមួយការបញ្ចូលឥទ្ធិពលនៃរសជាតិក្នុងតំបន់ដើម្បីផ្ដល់នូវបទពិសោធន៍ទទួលទានអាហារដ៏ពិសេសសម្រាប់អ្នក។ ដូច្នេះលោកអ្នកអាចចូលរួមជាមួយយើងនៅ Makila ដើម្បីទទួលបានបទពិសោធន៍នៃម្ហូបប្រចាំភាគនិរតីនៃប្រទេសបារាំង។

ភោជនីយដ្ឋាន Makila មានទីតាំងនៅចំកណ្តាលសង្កាត់បឹងកេងកង១ ដែលផ្តល់ជូននូវអាហារបែប Basque អេស្ប៉ាញ និងបារាំង។ ជាមួយការរៀបចំដ៏ប្រណិតរបស់ភោជនីយដ្ឋាន អមនិងសេវាកម្មដ៏យកចិត្តទុកដាក់ធ្វើឱ្យបទពិសោធន៍ទទួលទានអាហាររបស់អ្នកកាន់តែពិសេស ។

ប៉ុន្តែលោកអ្នកចង់ដឹងទេថា តើអ្វីទៅជាលក្ខណពិសេសរបស់ ភោជនីយដ្ឋាន Makila? ចាប់ផ្តើមដោយការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពខ្ពស់ដែលមានប្រភពពីអ្នកផ្គត់ផ្គង់ក្នុងស្រុករាល់មុខម្ហូបទាំងអស់ត្រូវបានបង្កើតឡើងដោយមេចុងភៅជំនាញជនជាតិអេស្ប៉ាញ លោក Fernando និងក្រុមចុងភៅដ៏មានទេពកោសល្យរបស់គាត់ដែលជាលទ្ធផលយើងមានមុខម្ហូបពិសេសៗមានលក្ខណៈច្នៃប្រឌិតក្នុងម៉ឺនុយ។

មុខម្ហូបប្រចាំភោជនីយដ្ឋានរបស់យើង

tapas of makila restaurant

រីករាយជាមួយមុខម្ហូបប្រចាំភោជនីយដ្ឋានMakila ដូចជា Poulet Basquaise ដែលផ្សំពីសាច់មាន់ Basque លាយបញ្ចូលជាមួយម្រេច Espelette ដែលលោកអ្នកអាចរកបានជារៀងរាល់ថ្ងៃចាប់ពីម៉ោង 6 ល្ងាច។ទទួលយកបទពិសោធន៍ដ៏ប្រណិតនៃការពិសារអាហារនៅភោជនីយដ្ឋានMakila។

បង្កើនពេលវេលាអាហារពេលល្ងាចរបស់អ្នកជាមួយជម្រើសអាហារបែប Tapas ដែលរួមបញ្ចូល sangria Iberico និងcheese ។ លើសពីនេះសម្រាប់អ្នកដែលចង់ភ្លក់រសជាតិអាហារដែលពិសេសនៅភោជនីយដ្ឋាន Makila យើងសូមណែនាំលោកអ្នកសាកល្បងសាច់ជ្រូក Iberico ដែលចម្អិនដោយមេចុងភៅ Fernando ឬលោកអ្នកក៏អាចទទួលទានអាហារបែប sea bass អមជាមួយទឹកជ្រលក់ Vizcaina ដែលជាអាហារគ្រឿងសមុទ្រដែលលោកអ្នកគួរសាកល្បង។

សម្រាប់អ្នកដែលចូលចិត្តសាច់អាំងអាចពិសាជាមួយសាច់គោ Chuleton ទម្ងន់ 750 ក្រាម ដែលជាឆ្អឹងជំនីរដ៏ឈ្ងុយឆ្ងាញ់ដែលសាកសមបំផុតសម្រាប់ការពិសារជាមួយស្រាក្រហមដើម្បីទទួលបានបទពិសោធន៍នៃការទទួលទានអាហារដែលមិនអាចបំភ្លេចបាននៅ Makila។មិនតែប៉ុណ្ណោះយើងក៏បានស្រាជាច្រើនប្រភេទដែលលោកអ្នកអាចជ្រើសរើសទៅតាមចំណង់ចំណូលចិត្តដែលមានទាំងស្រាក្នុងស្រុក និងនាំចូលពីអន្តរជាតិ។

Makila មិនត្រឹមតែជាកន្លែងដែលលោកអ្នកមកពិសាអាហារនាឱកាសពិសេសប៉ុណ្ណោះទេ យើងមានម៉ឺនុយអាហារថ្ងៃត្រង់ដែលមានឈ្មោះថា “Business lunch” ដែលមានរួមបញ្ចូននូវអាហារឆ្ងាញ់ៗក្នុងតម្លៃសមរម្យ ដោយគ្រាន់តែចំណាយ $15 (មិនទាន់គិតពន្ធ) លោកអ្នកនឹងទទួលបាន២មុខម្ហូប (2 courses) ឬជម្រើសមួយទៀតលោកអ្នកចំណាយ $18 (មិនទាន់គិតពន្ធ) ដើម្បីទទួលបាន ៣មុខម្ហូប (3 courses)។

សម្រាប់អ្នកដែលចង់សម្រាកលំហែកាយបន្ទាប់ពីការងារនៅក្នុងទីក្រុងភ្នំពេញ Kaixo bar ផ្តល់ជូននូវភេសជ្ជៈដែលមានលក្ខណៈពិសេស ដែលល្អឥតខ្ចោះសម្រាប់ការសម្រាកពីការងារ ជួបជុំក្រុមការងារ ឬមិត្តភត្តិ ជាមួយស្រាក្រឡុក និងភេសជ្ជៈជាច្រើនជម្រើស។

តើលោកអ្នកកំពុងស្វែងរកតែពេលរសៀល និងបង្អែមខ្មែរ មែនទេ? រីករាយជាមួយ បង្អែមខ្មែរ និងតែពេលរសៀល របស់ Kaixo Bar ដែលមានលក់ជារៀងរាល់ថ្ងៃចាប់ពីម៉ោង 2 រសៀលដល់ម៉ោង 5 ល្ងាច ដែលជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់គ្រប់ឱកាសនៃការជួបជុំ។

លឺគេនិយាយដប់ដងមិនស្មើរនឹងបានមកផ្ទាល់ម្ដង– ភោជនីយដ្ឋាន Makila ត្រូវបានពេញចិត្ត និងសរសើរដោយភ្ញៀវជាច្រើនទោះភោជនីយដ្ឋានទើបបើកថ្មីក៏ដោយ ហេតុនេះហើយទើបភោជនីយដ្ឋាន Makila ត្រូវបានជ្រើសរើសជាភោជនីយដ្ឋានពេញនិយមមួយនៅសង្កាត់បឹងកេងកង 1។ ដូច្នេះប្រសិនបើលោកអ្នកមក សង្កាត់បឹងកេងកង 1 កុំភ្លេច កក់តុ ពិសារអាហារនៅភោជនីយដ្ឋាន Makila ។

ក្រុមការងាររបស់យើងបានប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មដែលល្អបំផុតសម្រាប់អ្នក ដើម្បីបង្កើតបទពិសោធន៍នៃការទទួលទានអាហារដែលគួរឱ្យចងចាំមួយមិនថារសជាតិ ឬសេវាកម្ម។ ហើយសម្រាប់លោកអ្នកដែលមកលើកដំបូងយើងសូមណែនាំឲ្យសាកល្បងភ្លក់បង្អែម Torrija របស់យើងផងដែ។

កុំភ្លេចចែករំលែកបទពិសោធន៍នៃការទទួលទានអាហាររបស់អ្នកនៅភោជនីយដ្ឋានល្បីៗទាំងនេះនៅសង្កាត់បឹងកេងកង១ នៅលើបណ្តាញសង្គម និង Tripadvisor។ ចូលរួមជាមួយពួកយើងដោយប្រើ #BestRestaurants #BKK1Eats និង
#MakilaPhnomPenh ដើម្បីចែករំលែករូបភាពនៃការពិសាអាហាររបស់អ្នក!

មិនថាអ្នកចង់បានរសជាតិបែបណានោះទេសង្កាត់បឹងកេងកង១ មានភោជនីយដ្ឋានជាច្រើន ដែលអាចបំពេញតម្រូវការនៃចំណូលចិត្តរបស់អ្នក។ ដូច្នេះសូមអញ្ជើញមកពិសាម្ហូបបារាំងដ៏ឆ្ងាញ់នៅភោជនីយដ្ឋាន Makila ដែលមានទីតាំងខាងក្នុងសណ្ឋាគារ Novotel Phnom Penh BKK1 ឬលោកអ្នកអាចសាកល្បងនូវភោជនីយដ្ឋានផ្សេងៗជាច្រើនទៀតដែលបានលើកឡើងខាងលើ ។