កម្មវិធីប្រម៉ូសិន ALL-Accor នៅភ្នំពេញ
ស្វែងយល់ពីការផ្តល់ជូនពិសេសៗសម្រាប់សមាជិក ALL-Accor និងអត្ថប្រយោជន៍ជាច្រើនទៀតដែលនឹងត្រូវបានផ្ដល់ជូនអំឡុងពេលលោកអ្នកស្នាក់នៅសណ្ឋាគារ Novotel Phnom Penh BKK 1 និងសណ្ឋាគារ Accor ជាង 3,000 នៅទូទាំងពិភពលោក ដោយមាន កម្មវិធីប្រម៉ូសិន ALL-Accor នៅភ្នំពេញ.
អត្ថប្រយោជន៍នៃសមាជិករបស់ កម្មវិធីប្រម៉ូសិន ALL-Accor នៅភ្នំពេញ
Accor Live Limitless (ALL) គឺជាកម្មវិធី loyalty program សម្រាប់សមាជិករបស់ Accor ដែលតែងតែមានការផ្តល់ជូនពិសេស និងការសន្សំពិន្ទុសម្រាប់សមាជិកទូទាំងពិភពលោក ដែលប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Accor ។ លោកអ្នកអាចចូលរួមជាសមាជិកដោយសេរី ហើយការចុះឈ្មោះចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។
អត្ថប្រយោជន៍នៃសមាជិករបស់ Accor នៅក្នុងរាជធានីភ្នំពេញ
- ការសន្សំសំចៃ: លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 10% សម្រាប់ការកក់តាមរយៈ ALL.com។
- ការសន្សំពិន្ទុ: ទទួលបានរង្វាន់ពិសេសៗជាច្រើនសម្រាប់ការស្នាក់នៅ ការទទួលទានអាហារ និងការប្រើប្រាស់សេវាកម្មផ្សេងៗទៀតរបស់ក្រុមហ៊ុន Accor ដែលពិន្ទុទាំងនោះលោកអ្នកអាចប្តូរ ជាការស្នាក់នៅ ការពិសាអាហារ និងសម្មភាពផ្សេងៗទៀតដោយឥតគិតថ្លៃជាមួយក្រុមហ៊ុន Accor។
- អាទិភាព: រីករាយជាមួយអត្ថប្រយោជន៍នៅពេលចុះឈ្មោះចូលជាសមាជិក លោកអ្នកនឹងទទួលបានសិទ្ធិជាអាទិភាព នៅពេលប្រើប្រាស់សេវាកម្មជាមួយក្រុមហ៊ុន Accor។
- សម្រាប់អ្នករៀបចំកិច្ចប្រជុំ (Event Organizer): លោកអ្នកនឹងទទួលបានការសន្សំពិន្ទុបន្ថែមសម្រាប់ការរៀបចំកិច្ចប្រជុំអាជីវកម្ម និងកម្មវិធីផ្សេងៗនៅសណ្ឋាគាររបស់ក្រុមហ៊ុន Accor ។
- លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ទៅតាមកម្រិតកាតសមាជិករបស់អ្នក។
ក្នុងនាមជាសមាជិក ALL-Accor Live Limitless ដែលបានមកស្នាក់នៅសណ្ឋាគារ Novotel Phnom Penh BKK 1លោកអ្នកអាចរីករាយជាមួយអត្ថប្រយោជន៍ដូចជា ការ upgrades បន្ទប់ ភេសជ្ជៈ welcome drink និងការចូលទៅកាន់ Executive Lounge នៅជាន់ទី 20 ដែលលោកអ្នកអាចទស្សនាទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងភ្នំពេញ ។
ទទួលបានពិន្ទុបន្ថែមនៅពេលលោកអ្នកស្នាក់នៅសណ្ឋាគារ Novotel Phnom Penh BKK 1 ទទួលទានអាហារនៅភោជនីយដ្ឋាន Makila ឬពិសាភេសជ្ជៈនៅ Kaixo Bar—អាចប្តូរយកជាការស្នាក់នៅ ការពិសារអាហារ និងសម្មភាពផ្សេងៗទៀត។
Upgrade សមាជិកភាព របស់លោកអ្នកដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែម:
ទទួលបានអត្ថប្រយោជន៍ភ្លាមៗនៅពេលដែលលោកអ្នកចូលរួមជាសមាជិក ហើយរាល់ការស្នាក់នៅលោកអ្នកនឹងទទួលបានពិន្ទុបន្ថែមដើម្បីធ្វើការ Upgrade សមាជិកភាព និងទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរឡើង។
- ALL Classic: លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ភ្លាមៗដោយគ្រាន់តែចូលរួមជាសមាជិក ដែលមានដូចជា ការប្រើប្រាស់ Wi-Fi ដោយឥតគិតថ្លៃ ការបញ្ចុះតម្លៃសម្រាប់សមាជិក និងការផ្តល់ជូនពិសេសផ្សេងៗទៀត ។
- ALL Silver (ស្នាក់នៅ 10 យប់ ឬ 2,000 ពិន្ទុ): លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ទាំងអស់ដែលមាននៅក្នុង ALL Classic បូករួមទាំងភេសជ្ជៈ Welcome drink ការផ្ដស់ជូនសិទ្ធិជាអាទិភាពនៅពេល Check in និង Check out យឺត។ លើសពីនេះលោកអ្នកទទួលបានពិន្ទុ 24% បន្ថែម។
- ALL Gold (ស្នាក់នៅ 30 យប់): លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ទាំងអស់ដែលមាននៅក្នុង ALL Silver បូករួមទាំងការធានានូវបន្ទប់ស្នាក់នៅ ការ upgrade បន្ទប់ និងការបត់បែននៅពេល check-in/out ។ លើសពីនេះលោកអ្នកទទួលបានពិន្ទុ 48% បន្ថែម។
- ALL Platinum (60 យប់): លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ទាំងអស់ដែលមាននៅក្នុង ALL Gold បូករួមទាំងការ upgrade បន្ទប់ដោយឥតគិតថ្លៃ ការចូលប្រើបន្ទប់ Executive Lounge និង premium Wi-Fi ។ លើសពីនេះលោកអ្នកទទួលបានពិន្ទុ 76% បន្ថែម។
- ALL Diamond (26,000 ពិន្ទុ): លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ទាំងអស់ដែលមាននៅក្នុង ALL Platinum បូករួមទាំងការពិសាអាហារពេលព្រឹកនាថ្ងៃចុងសប្តាហ៍ដោយឥតគិតថ្លៃ រង្វាន់ការពិសាអាហារ និងស្ប៉ា និងអត្ថប្រយោជន៍ទាំងអស់ដែលមាននៅក្នុង ALL Gold ដោយឥតគិតថ្លៃសម្រាប់មិត្តភ័ក្តិ។ លោកអ្នកទទួលបានពិន្ទុ 100% បន្ថែម។
បង្កើនបទពិសោធន៍នៃដំណើរកម្សារន្តរបស់អ្នកជាមួយ Accor Plus Cambodia
សម្រាប់លោកអ្នកដែលធ្វើដំណើរញឹកញាប់ហើយ ស្នាក់នៅសណ្ឋាគារលើសពីប្រាំពីរយប់ក្នុងមួយឆ្នាំ Accor Plus គឺជាការ upgrade សមាជិកដ៏ល្អសម្រាប់អ្នក ។ រីករាយជាមួយការបញ្ចុះតម្លៃ 10% នៅពេលលោកអ្នកធ្វើការកក់តាមរយៈ ALL.com បូករួមទាំងអត្ថប្រយោជន៍ Stay Plus មួយយប់ដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍របស់ elite status ប្រសិនបើលោកអ្នកស្នាក់នៅលើសពី ២០ យប់។
អត្ថប្រយោជន៍សមាជិក Accor Plus នៅភ្នំពេញ
- ការបញ្ចុះតម្លៃលើអាហារ: រីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ 50% នៅភោជនីយដ្ឋាន និងបារដែលរួមបញ្ចូលភោជនីយដ្ឋាន Makila និង Kaixo Bar។
- Red Hot Rooms: ទទួលបានការបញ្ចុះតម្លៃពិសេសនៅ Novotel Phnom Penh BKK 1 និងសណ្ឋាគារ Accor ដែលចូលរួម ។
- ការសន្សំសំចៃ: លោកអ្នកនឹងទទួលមានអត្រាតម្លៃដែលល្អបំផុតដែលមាននៅក្នុង Accor Plus Cambodia។
ក្នុងនាមជាសមាជិក Accor Plus Phnom Penh លោកអ្នកនឹងទទួលបានការផ្តល់ជូនពិសេសៗជាច្រើនដែលរួមបញ្ចូលតម្លៃបន្ទប់ Red Hot Rooms, More Escapes, កម្មវិធីពិសេសៗសម្រាប់តែសមាជិក និងការផ្តល់ជូនជាច្រើនទៀត ។
ចូលរួមជាសមាជិកឥឡូវនេះ ដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែម
ចំណាយត្រឹមតែ $259 ក្នុងមួយឆ្នាំ ក្នុងការចូលរួមជាសមាជិក Accor Plus ដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែម រួមទាំងការសន្សំពិន្ទុជាសមាជិក Accor Plus ការបញ្ចុះតម្លៃសម្រាប់សមាជិក Accor Plus និងបទពិសោធន៍ធ្វើដំណើររបស់អ្នក។ រីករាយជាមួយអត្ថប្រយោជន៍ទាំងអស់នេះក្នុងនាមជាសមាជិក Accor Plus Platinum ដែលធ្វើឱ្យការស្នាក់របស់អ្នកទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ។
ចុះឈ្មោះឥឡូវនេះ ដើម្បីធ្វើឱ្យការស្នាក់នៅសណ្ឋាគារ Novotel Phnom Penh BKK 1 របស់អ្នកទទួលបានអត្ថប្រយោជន៍កាន់តែច្រើន!