ទិវាបុណ្យនៃក្តីស្រឡាញ់ឆ្នាំ

ទិវាបុណ្យនៃក្ដីស្រឡាញ់ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី 14 ខែកុម្ភៈ ជារៀងរាល់ឆ្នាំ គឺជាឱកាសដ៏ពិសេសសម្រាប់ការបង្ហាញក្ដីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួនមិនថាគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់។ អ្វីដែលកាន់តែពិសេសនោះ ប្រភពដើមនៃបុណ្យនេះមានអាយុកាលរាប់សតវត្សមកហើយ ដោយបានចាក់ឫសនៅក្នុងការបញ្ចូលគ្នាដ៏គួរឱ្យចាប់អារម្មណ៍នៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ប្រពៃណីសាសនា និងការវិវត្តន៍វប្បធម៌។ ពិធីបុណ្យនេះមានដើមកំណើតនៅ Roman ហើយបានក្លាយជាពិធីបុណ្យសកលដែលគេប្រារព្ធទូទាំងពិភពលោក មិនតែប៉ុណ្ណោះទិវាបុណ្យនៃក្ដីស្រឡាញ់មានប្រវត្តិជាយូរលង់ និងគួរឱ្យចាប់អារម្មណ៍។ នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់បន្ថែមទៀតថាហេតុអ្វីបានជាថ្ងៃទី14ខែកុម្ភៈត្រូវបានជ្រើសរើសនិងប្រារព្ធទិវាបុណ្យនៃក្ដីស្រឡាញ់នេះ។

រឿងនៅពីក្រោយទិវានៃក្តីស្រឡាញ់៖ ប្រវត្តិនៃការប្រារព្ធទិវាបុណ្យនៃក្ដីស្រឡាញ់

ទិវាបុណ្យនៃក្តីស្រឡាញ់ឆ្នាំ
ទិវាបុណ្យនៃក្តីស្រឡាញ់ ដែលប្រារព្ធនៅថ្ងៃទី 14 ខែកុម្ភៈ មិនមែនចាប់ផ្ដើមពីបុណ្យ Roman ដែលយើងស្គាល់សព្វថ្ងៃនោះទេ ប៉ុន្តែវាមានដើមកំណើតពីបុណ្យនៅទីក្រុងបុរាណRome ដែលមានឈ្មោះថា Lupercalia ដែល ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅពាក់កណ្តាលខែកុម្ភៈ ដើម្បីបង្ហាញពី ការជម្រើស ការមានផ្ទៃពោះ និងការផ្គូរផ្គងគូរអនាគត!

ឈ្មោះ “Valentine’s Day” មិនមែនជាឈ្មោះដើមនៃពិធីបុណ្យនេះទេ តែវាត្រូវបានបំផុសគំនិតដោយ “Saint Valentine” ដែលជា Christian martyr ។ តាមរយៈរឿងព្រេងនិទានមានដំណាលថា Valentine គឺជាការបូជាដែលបានបង្ហាញចិត្តសប្បុរសនៅពេលរៀបការក្នុងអំឡុងពេលដែលអធិរាជ Claudius II បានហាមឃាត់មិនឲ្យមានការរៀបការដោយលោកជឿថាបុរសនៅលីវគួរតែធ្វើជាទាហានបម្រើជាតិជាជាងការរៀបការ ។ ចំពោះការប្រឆាំងនឹងព្រះចៅអធិរាជ លោក Valentine ត្រូវបានគេចាប់ដាក់គុក និងប្រហារជីវិត ប៉ុន្តែមុនពេលគាត់ស្លាប់ត្រូវបានគេដឹងថា គាត់បានសរសេរសំបុត្រផ្ញើទៅកាន់កូនស្រីអ្នកយាមគុក “ដើម្បីបង្ហាញពីក្តីស្រឡាញ់” ដែលបង្កើតឱ្យមានប្រពៃណីនៃការផ្លាស់ប្ដូរសំបុត្រស្នេហារវាងគូស្នេហ៍។

រហូតមកដល់សតវត្សរ៍ទី 5 វិហារកាតូលិកបានជំនួសបុណ្យ Lupercalia ជាមួយនឹងទិវាបុណ្យនៃក្តីស្រឡាញ់ ហើយយូរៗទៅវាបានក្លាយជាការប្រារព្ធពិធីនៃក្តីស្រឡាញ់និងការបង្ហាញមនោសញ្ចេតនាទៅមនុស្សជុំវិញខ្លួន។ ការប្រារព្ធនេះត្រូវបានចាប់ផ្ដើមប្រារព្ធដោយមនុស្សវ័យកណ្ដាលនៅទ្វីបអឺរ៉ុបដោយពួកគេបានផ្លាស់ប្ដូរសំបុត្រដែលសរសេរទៅមនុស្សជាទីស្រឡាញ់ក្នុងការបង្ហាញពីអារម្មណ៍ដែលមានចំពោះគ្នា។

ទិវាបុណ្យនៃក្តីស្រឡាញ់ឆ្នាំ 2025 នេះបានក្លាយជាព្រឹត្តិការណ៍សកលមួយ ដោយគូស្វាមីភរិយា ឬគូសង្សារបានជ្រើសរើសធ្វើជាថ្ងៃពិសេសមួយក្នុងការបង្ហាញពីក្តីស្រឡាញ់របស់ពួកគេតាមរយៈការជូនផ្កា សូកូឡា និងការដូផ្សេងៗទៀតដែលបង្ហាញពីអារម្មណ៍ស្រឡាញ់រវាងគ្នានិងគ្នា។

សកម្មភាពខ្លះៗដែលអ្នកអាចធ្វើបានអំឡុងថ្ងៃបុណ្យនៃក្តីស្រឡាញ់

ទិវាបុណ្យនៃក្តីស្រឡាញ់មិនមែនគ្រាន់តែជាបុណ្យដែលបន្សល់ពីប្រវត្តិសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែជាពិធីបុណ្យមួយដែលបង្កើតជាអនុស្សាវរីយ៍ដ៏មានន័យជាមួយមនុស្សជាទីស្រលាញ់ផងដែរ។ នេះជាសកម្មភាពខ្លះៗដែលអ្នកអាចធ្វើបានអំឡុងថ្ងៃបុណ្យនៃក្តីស្រឡាញ់នាពេលខាងមុខនេះ (ថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ2025)៖

សកម្មភាពដែលអាចធ្វើបាននៅទិវាបុណ្យនៃក្តីស្រឡាញ់ឆ្នាំ 2025

  • អាហារពេលល្ងាច ៖ រីករាយជាមួយអាហារក្រោមពន្លឺភ្លើងទាននៅភោជនីយដ្ឋានដ៏ប្រណិត ឬចម្អិន នៅផ្ទះជាមួយមនុស្សជាទីស្រឡាញ់។
  • ការធ្វើដំណើរកម្សាន្ត៖ លោកអ្នកអាចធ្វើដំណើរកម្សាន្តជាមួយមនុស្សជាទីស្រឡាញ់ទៅកាន់តំបន់ទេសចរណ៍នានា។
  • សកម្មភាពខ្លះដែលអាចធ្វើបានអំឡុងពេលណាត់ជួបដូចជា៖ ចូលរួមថ្នាក់គូរគំនូរ មេរៀនរាំ ឬការពិសារស្រាក្រហម និងសូកូឡា។
  • ទស្សនាភាពយន្ត ៖ លោកអ្នកអាចទស្សនាភាពយន្តបែបមនោសញ្ចេតនានៅរោងកុនឬនៅផ្ទះជាមួយមនុស្សជាទីស្រឡាញ់។
  • ការធ្វើសកម្មភាពនានាដែលបង្ហាញពីក្តីស្រឡាញ់៖ លោកអ្នកអាចសរសេរសំបុត្រ បង្កើតអាល់ប៊ុមរូបថត ឬផ្តល់ការដូផ្សេងៗដែលបង្ហាញពីអារម្មណ៍ទៅកាន់មនុស្សជាទីស្រឡាញ់។

ទិវាបុណ្យនៃក្តីស្រឡាញ់ឆ្នាំ 2025 នេះគឺជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីបង្ហាញសេចក្តីស្រឡាញ់ និងផ្ដល់ការចងចាំដ៏ល្អបំផុតទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នក។

កន្លែងណាត់ជួបនាថ្ងៃបុណ្យនៃក្តីស្រឡាញ់ក្នុងទីក្រុងភ្នំពេញ

Novotel Phnom Penh BKK 1

Novotel Phnom Penh BKK 1 ជាសណ្ឋាគារមួយដែលស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ ដែលងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់នានាក្នុងនៅទីក្រុងភ្នំពេញ ដែលជាទីកន្លែងដែលល្អបំផុតដើម្បីអបអរទិវាបុណ្យនៃក្តីស្រឡាញ់។ មិនតែប៉ុណ្ណោះលោកអ្នកក៏អាចទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋាន Makila ជាមួយការស្នាក់នៅបែបរ៉ូមែនទិច និងទេសភាពនៃទន្លេមេគង្គក៏ដូចជាទីក្រុងភ្នំពេញ។ ហើយនៅពេលយប់លោកអ្នកក៏អាចឡើងទៅកាន់ភោជនីយដ្ឋាននៅជាន់ទី 28 នៃ Novotel ភ្នំពេញ ដើម្បីចំណាយពេលវេលាដ៏រ៉ូមែនទិកជាមួយមនុស្សជាទីស្រឡាញ់។

អ្វីដែលកាន់តែពិសេសនោះបន្ទប់នៅ Novotel Phnom Penh BKK 1 បានតុបតែងជាមួយនឹងរចនាប័ទ្មបែបប្រណិតជាមួយទេសភាពស្អាត និងមានពន្លឺធម្មជាតិចូលគ្រប់គ្រាន់ជាមួយការប្រើប្រាស់គ្រែដ៏ប្រណិត អមនឹង ខ្នើយឆ្លាតវៃ (Smart pillow) ក៏ដូចជាភួយទន់ល្មើយ ដែលសាកសមបំផុតសម្រាប់ការរីករាយជាមួយស្រាក្រហម ឬស្រាសាំប៉ាញ និងសូកូឡា ដែលធ្វើឲ្យបទពិសោធន៍នៃការស្នាក់នៅរបស់អ្នកកាន់តែពិសេស។ មិនតែប៉ុណ្ណោះលោកអ្នកក៏អាចអបអរបុណ្យនៃក្ដីស្រឡាញ់ជាមួយមនុស្សជាទីស្រឡាញ់នៅក្នុងបន្ទប់ដោយជ្រើសរើសប្រើប្រាស់សេវាកម្ម Room Service ដែលោកអ្នកអាចកម្ម៉ង់ម្ហូបអាហារ ភេសជ្ជៈផ្សេងៗមកដល់បន្ទប់ផ្ទាល់។

លើសពីជម្រើសនៃការស្នាក់នៅដ៏ប្រណិត លោកអ្នកអាចបន្ធូរអារម្មណ៏ជាមួយសេវាកម្មស្ប៉ា និងម៉ាស្សា នៅ Bodia ដែលលោកអ្នកអាចរីករាយជាមួយខ្យល់អាកាសបរិសុទ្ធ និងស្ងប់ស្ងាត់ ដើម្បីសម្រាកក្នុងឱកាសបុណ្យនៃក្តីស្រឡាញ់នេះ។ មិនតែប៉ុណ្ណោះលោកអ្នកក៏អាចធ្វើ yoga សមាធិ ក៏ដូចជាហែលទឹកកំសាន្ត ហើយបន្ទាប់ពីសកម្មភាពទាំងអស់នេះ លោកអ្នកក៏អាចរីករាយជាមួយអាហារ ឬភេសជ្ជៈបែបសុខភាពនៅ Rosemary Pool Bar ផងដែរ។

អាហារពេលល្ងាចនៅភោជនីយដ្ឋានដ៏ប្រណិតនិងរ៉ូមែនទិចនៅភ្នំពេញ

តើលោកអ្នកកំពុងស្វែងរកកន្លែងដើម្បីអបអរទិវាបុណ្យនៃក្តីស្រឡាញ់មែនទេ? យើងសូមណែនាំភោជនីយដ្ឋាន Makila ដែលគួរតែជាជម្រើសដំបូងរបស់លោកអ្នក ដោយភោជនីយដ្ឋាន Makila មានទីតាំងនៅកណ្តាលទីក្រុងភ្នំពេញ ផ្តល់នូវបរិយាកាសដ៏ប្រណិត ដែលល្អបំផុតសម្រាប់ការបង្កើតអនុស្សាវរីយ៍ជាមួយមនុស្សជាទីស្រលាញ់។

ក្នុងទិវាបុណ្យនៃក្តីស្រលាញ់ខាងមុខនេះ សូមរីករាយជាមួយឈុតអាហារដែលរៀបចំយ៉ាងពិសេសសម្រាប់ថ្ងៃបុណ្យនៃក្តីស្រលាញ់ ដោយម្ហូបនីមួយៗត្រូវបានរៀបចំ និងចម្អិនដោយចុងភៅជំនាញដែលផ្ដល់នូវរសជាតិដ៏ប្រណិត ធានានូវបទពិសោធន៍នៃការទទួលទានអាហារដ៏ល្អបំផុតរបស់អ្នក។

មិនថាអ្នកកំពុងស្វែងរកទីតាំងពិសាអាហារពេលល្ងាចសម្រាប់គូស្នេហ៍ ឬពិធីជប់លៀងជាលក្ខណៈគ្រួសារនោះទេ ភោជនីយដ្ឋាន Makila គឺជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក ជាមួយនឹងបរិយាកាសដ៏ប្រណិត និងម្ហូបដ៏ពិសេសដែលធ្វើឲ្យ Makila ជាភោជនីយដ្ឋានដ៏រ៉ូមែនទិក និងល្អបំផុតសម្រាប់អបអរទិវាបុណ្យនៃក្តីស្រឡាញ់ខាងមុខនេះ។ ធ្វើឱ្យថ្ងៃបុណ្យនៃក្ដីស្រឡាញ់របស់លោកអ្នកកាន់តែពិសេសជាមួយការជ្រើសរើសភោជនីយដ្ឋាន Makila!

អាហារពេលល្ងាចថ្ងៃvalentine នៅភោជនីយដ្ឋាន Makila

តិនន័រ​ទិវាបុណ្យនៃក្តីស្រឡាញ់ at Makila

អបអរសាទរទិវាបុណ្យនៃក្ដីស្រលាញ់ ជាមួយនឹងបទពិសោធន៍ការទទួលទានអាហារដ៏ប្រណិតនៅភោជនីដ្ឋាន Makila។ ខាងក្រោមនេះជាពត៍មានខ្លះៗ នៃការរៀបចំអាហារពេលល្ងាច:  ទីតាំងភោជនីយដ្ឋាន Makila, សណ្ឋាគារណូវ៉ូតែលភ្នំពេញបឹងកេងកង 1

  • កាលបរិច្ឆេទ: ថ្ងៃទី១៤ ខែកុម្ភៈ ២០២៥
    ម៉ោង: ចាប់ពីម៉ោង ៦ល្ងាចតទៅ
    តម្លៃ: $79++ សំរាប់មនុស្ស2នាក់

ការផ្ដល់ជូនពិសេស: កញ្ចប់នេះរួមបញ្ចូលការស្វាគមន៍ជាមួយភេសជ្ជៈឥតគិតថ្លៃ, ការចែកសូកូឡា, និងការប្រគុំតន្ត្រី Live Band បែបមនោសញ្ចេតនា រ៉ូមែនទិច។ រីករាយជាមួយ Menu ដែលរៀបចំជាពិសេសសម្រាប់ថ្ងៃបុណ្យនៃក្ដីស្រលាញ់ដែលមានដូចជា:

  • Fine de Claire #3 អយស្ទ័រជាមួយ Chimichurri, កំពីងត្នោត និងផ្លែប៉ោម
  • ស៊ុបក្ដាមជាមួយនំបុ័ង, គ្រឿងទេសខ្មែរ និងម្នាស់
  • ស្តេកសាច់គោអូស្ត្រាលី និង បង្គងទឹកសាបជាមួយនឹងដំឡូងបារាំងកិនជាមួយTruffle, ទឹកជ្រលក់ស្រាក្រហម
  • នំសូកូឡា ជាមួយនឹងផ្លែប៊ឺរី, នំmeringue និង ការ៉េមRaspberry

កុំឲ្យខកខានឱកាសដ៏ពិសេសនៃការបង្កើតអនុស្សាវរីយ៍ជាមួយមនុស្សជាទីស្រលាញ់របស់អ្នក។ កក់តុឥឡូវនេះដើម្បីទទួលបានបទពិសោធន៍ថ្មីនៃអាហារពេលល្ងាចដ៏ប្រណិតនៅភោជនីយដ្ឋាន Makila ដែលមានទីតាំងកណ្ដាលទីក្រុងភ្នំពេញ។

ទីកន្លែងដ៏ល្អបំផុតដើម្បីចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់នាថ្ងៃបុណ្យនៃក្តីស្រឡាញ់ខាងមុខនេះគឺការពិសារអាហារពេលល្ងាចនៅភោជនីយដ្ឋាន Makila និងស្នាក់នៅសណ្ឋាគារ Novotel Phnom Penh BKK 1 សម្រាប់ពេលវេលារ៉ូមែនទិកដោយទស្សនាទិដ្ឋភាពទីក្រុង ក៏ដូចជាសកម្មភាពជាច្រើនទៀតដូចជាស្ប៉ា និងម៉ាស្សា នៅ Bodia Spa ហែលទឹកកំសាន្ត និងសកម្មភាពផ្សេងៗទៀត។

ការផ្តល់ជូនពិសេសនេះសម្រាប់បន្ទប់តម្លៃចាប់ពី $108+++ ហើយអាហារពេលល្ងាចនៅភោជនីយដ្ឋាន Makila តម្លៃត្រឹមតែ $79++ សម្រាប់មនុស្ស2នាក់ និងការម៉ាស្សានៅ Bodia Spa ផ្តល់ជូនតម្លៃចាប់ពី $28++ ។ ចូលរួមជាសមាជិក ALL Members ឥឡូវនេះដើម្បីទទួលបានពិន្ទុ និងអត្ថប្រយោជន៍បន្ថែម!!

រួសរាន់ឡើង- កក់តុរបស់អ្នកឥឡូវនេះ ដើម្បីបង្កើតអនុស្សាវរីយ៍ល្អៗជាមួយមនុស្សជាទីស្រឡាញ់នៅ។ ភោជនីយដ្ឋាន Makila និងសណ្ឋាគារ Novotel Phnom Penh BKK 1 ដែលជាកន្លែងដ៏ល្អបំផុតសម្រាប់ការអបអរទិវាបុណ្យនៃក្តីស្រឡាញ់។