សារមន្ទីរជាតិកម្ពុជា
សារមន្ទីរជាតិកម្ពុជា គឺជាកន្លែងទេសចរណ៍ដែលចាំបាច់ទស្សនាសម្រាប់អ្នកដែលចាប់អារម្មណ៍លើវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ។ សារមន្ទីរនេះមានកន្លែងប្រមូលផ្តុំវត្ថុបុរាណនិងស្នាដៃសិល្បៈដ៏គួរឱ្យចាប់អារម្មណ៍ពី សម័យកាលផ្សេងៗគ្នានៃអតីតកាលដ៏សម្បូរបែបរបស់កម្ពុជាដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ ។ នៅពេលអ្នកអញ្ជើញចូលទៅក្នុងសារមន្ទីរ អ្នកនឹងបានជួបរឿងគួរឱ្យភ្ញាក់ផ្អើលដោយមានការដាក់បង្ហាញដ៏ អស្ចារ្យនៃគ្រឿងស្មូន និងវត្ថុបុរាណធ្វើពីលង្ហិន ដែលមានអាយុកាលតាំងពីសម័យមុនអង្គរនៃហ្វូណននិង ចេនឡា (សតវត្សទី ៤ ដល់ទី ៩) ។ បំណែកដ៏កម្រទាំងនេះ បង្ហាញឱ្យឃើញនូវអរិយធម៌ដំបូង ដែលបាន ចាក់គ្រឹះសម្រាប់វប្បធម៌ខ្មែរ។
ធ្វើដំណើរទៅចំនុចកណ្តាលនៃទីធ្លា អ្នកនឹងឃើញខ្លួនអ្នកហ៊ុំព័ទ្ធដោយគំរូដ៏អស្ចារ្យនៃស្ថាបត្យកម្មខ្មែររួមទាំង រូបសំណាកដែលមានមុខបួនដែលគេស្គាល់ថាជា “ស្នាមញញឹមនៃអង្គរ”។ សូមចំណាំថា ការថតរូបមិនត្រូវ បានអនុញ្ញាតនៅខាងក្នុងសារមន្ទីរទេប៉ុន្តែសូមរីករាយក្នុងការចាប់យកភាពស្រស់ស្អាតចំនុចពិសេសទីធ្លានេះ។ សម្រាប់បទពិសោធន៍កាន់តែស៊ីជម្រៅបន្ថែមអ្នកអាចជ្រើសរើសដំណើរកម្សាន្តដែលមានការណែនាំ ពីសារមន្ទីរជាតិ។
ប្រវត្តិសាស្រ្តនៃ សារមន្ទីរជាតិកម្ពុជា តិនៃប្រទេសកម្ពុជា
សារមន្ទីរជាតិកម្ពុជាត្រូវបានសាងសង់ឡើងនៅចន្លោះឆ្នាំ ១៩១៧ និង ១៩២០ដោយអាជ្ញាធរនាសម័យ អាណានិគមបារាំង។សារមន្ទីរជាតិនេះត្រូវបានសម្គាល់ឃើញថាមានរចនាសម្ព័ន្ធដីឥដ្ឋដ៏ប្រណិត។ការតុប
តែងសួនទីធ្លាដែលស្ថិតនៅភាគខាងជើងនៃ ព្រះបរមរាជវាំង (តំណភ្ជាប់វត្ថុមានតម្លៃនៅខាងក្នុងព្រះបរមរាជវាំង) ផ្តល់នូវជម្រើសមួយដ៏ស្ងប់ស្ងាត់ពីផ្លូវក្នុងទីក្រុងដ៏អ៊ូអរ។ កន្លងមកសារមន្ទីរបានឆ្លងកាត់ការជួសជុល និងការពង្រីកជាច្រើនកន្លែង ដើម្បីមានកន្លែងបន្ថែមក្នងការទុកដាក់ចម្លាក់ខ្មែរនិងវត្ថុមានតម្លៃផ្សេងៗទៀត ដែលអ្នកឃើញសព្វថ្ងៃនេះ។
អ្នកចូលចិត្តប្រវត្តិសាស្ត្រនឹងចាប់អារម្មណ៍ចំពោះរចនាសម្ព័ន្ធបំផុសគំនិតរបស់សារមន្ទីរជាតិកម្ពុជា និងបង្ហាញភាពខុសប្លែកចំពោះប្រភពនៃអាណានិគមបារាំង។សារមន្ទីរនេះបានឱ្យតម្លៃនិងដឹងគុណចំពោះ វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា ហើយបានលើកកម្ពស់ការយល់ដឹងគោលបំណងអប់រំនិងបំផុសគំនិត ភ្ញៀវទេសចររបស់ខ្លួនក្នុងដំណើរអំពីអតីតកាល ដូច្នេះពួកគាត់នឹងយល់ពីសង្គមបច្ចុប្បន្ន។
ការបណ្តុំនៃផ្នែកសំខាន់ៗ
អ្នកទស្សនាអាចចំណាយពេលដើម្បីស្វែងរកការប្រមូលផ្តុំដ៏ធំនៃវត្ថុជាង ១៤០០០ ។ វត្ថុនីមួយៗបង្ហាញពីការវិវត្តន៍នៃសិល្បៈ និងវប្បធម៌ខ្មែរតាមរបៀបខុសប្លែកពីគ្នា។ ចំណុចសំខាន់ៗមួយចំនួន រួមមាន រូបសំណាក ព្រះបាទជ័យវរ្ម័នទី៧ ដ៏គួរឱ្យទាក់ទាញនិងស្នាដៃផ្សេងៗទៀត ពីសម័យអង្គរ ថែមទាំងមានគ្រឿងអលង្ការ និងសេរ៉ាមិចដ៏ប្រណិត។
សារមន្ទីរនេះមានភាពស្រស់ស្អាតទាំងនៅខាងក្រៅនិងខាងក្នុង។ ឆ្លងកាត់ចំនុចកណ្តាលនៃទីធ្លា អ្នកនឹងឃើញគំរូដ៏អស្ចារ្យនៃស្ថាបត្យកម្មខ្មែរផងដែរ។ រូបចម្លាក់តម្រៀបជួរជាច្រើនធ្វើឱ្យមានអនុស្សាវរីយ៍ដ៏ ល្អក្នងដំណើរកំសាន្តរបស់អ្នក។ ក្នុងចំណោមរូបសំណាក អ្នកនឹងឃើញរូបបដិមាមុខបួន ដែលគេស្គាល់ថា “ស្នាមញញឹមនៃអង្គរ”។
បន្ទាប់មក ការទៅលេងវិចិត្រសាលសំរិទ្ធ គឺជាឱកាសតែមួយគត់ក្នុងការមើលវិធីសាស្រ្តនៃការចាក់ស្ពាន់។ ទាំងនេះគឺជាការអនុវត្តដែលប្រើក្នុងសម័យអង្គរដែលធ្វើឱ្យវាក្លាយជាមេរៀនដ៏គួរឱ្យចាប់អារម្មណ៍មួយអំពី របៀបដែលចម្លាក់ និងការសាង់សង់រូបចម្លាក់។ ហើយនៅជិតវិចិត្រសាលសំរិទ្ធគឺជាបណ្តុំកម្រនៃរូប ព្រះពុទ្ធក្រោយសម័យអង្គរផងដែរ ហើយមានប្រមូលផ្តុំនូវរូបព្រះពុទ្ធដ៏កម្រក្រោយសម័យអង្គរ ដែលនៅ ជិតវិចិត្រសាលសំរិទ្ធ។ចំណាយពេលមើលការជ្រើសរើសរូបចម្លាក់ថ្មភក់ដែលដាក់តាំងបង្ហាញនិងមានអាយុកាលតាំងពីសតវត្សទី៦។
សម្រាប់បទពិសោធន៍កាន់តែស៊ីជម្រៅ ភ្ញៀវអាចមានជម្រើសទទួលនូវមគ្គទេសក៍ណែនាំ ជាមួយនឹង ជម្រើសភាសាអង់គ្លេស បារាំង អេស្បាញ និងជប៉ុន។ អ្នកទស្សនាជាច្រើនមកពីទីជិតឆ្ងាយអាចស្វែង យល់បន្ថែមអំពីប្រវត្តិ និងសារៈសំខាន់នៃវត្ថុបុរាណនីមួយៗនៅពេលអ្នកដើរកម្សាន្តក្នុងសារមន្ទីរ។
រៀបចំផែនការដំណើរទស្សនកិច្ចរបស់អ្នកពី សណ្ធាគារ ណូវ៉ូតែល
សារមន្ទីរជាតិមានទីតាំងនៅជិត សណ្ធាគារ ណូវ៉ូតែលភ្នំពេញបឹងកេងកង១។ ដូច្នេះវាគឺជាជម្រើសសណ្ឋាគារដ៏ល្អមួយនៅពេលមកលេងទីក្រុងភ្នំពេញសម្រាប់ធុរកិច្ច ឬលំហែរកាយ។
សារមន្ទីរជាតិកម្ពុជា មានទីតាំងស្ថិតនៅចម្ងាយតែ ៧ នាទីពីសណ្ឋាគារ ដែលធ្វើឱ្យវាក្លាយជាគោលដៅ ដ៏ងាយស្រួល និងគួរឱ្យទាក់ទាញសម្រាប់ភ្ញៀវមកទស្សនាក្នុងអំឡុងពេលស្នាក់នៅ។ ត្រូវតែទៅទស្សនា សម្រាប់អ្នកដែលចង់ស្វែងយល់បន្ថែមអំពីវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ។ សារមន្ទីរកម្ពុជាបង្ហាញពីការ ប្រមូលវត្ថុបុរាណ និងស្នាដៃសិល្បៈដ៏គួរឱ្យចាប់អារម្មណ៍ពីសម័យកាលផ្សេងៗគ្នានៃអតីតកាលដ៏សម្បូរ បែបរបស់កម្ពុជា។
នៅពេលអ្នកស្នាក់នៅសណ្ឋាគារនេះ នៅជិតសារមន្ទីរជាតិកម្ពុជា អ្នកអាចរីករាយជាមួយជម្រើសនៃបន្ទប់ និងបន្ទប់មានចំនួនទៅដល់ ២៥៤។ បន្ទប់នីមួយៗមានការរចនាម៉ូដទាន់សម័យ និងបរិក្ខារទំនើបៗ ដែលអ្នកមិនអាចបំភ្លេចបាន។ ស្នាក់នៅក្នុងបន្ទប់ដោយសុវត្ថិភាព ម៉ាស៊ីនត្រជាក់ ទូរទស្សន៍អេក្រង់ធំ និងផ្តល់នូវកាហ្វេ/តែ និងបន្ទប់ទឹកដែលមានផាសុកភាព ដើម្បីមានថាមពលឡើងវិញ បន្ទាប់ពីដំណើរកម្សាន្តរបស់អ្នក។ គ្រប់បន្ទប់ទាំងអស់ក៏មាន Wi-Fi ឥតគិតថ្លៃផងដែរ ដូច្នេះអ្នកអាចបន្តការទំនាក់ទំនងបានគ្រប់ ពេល។ សម្រាប់បទពិសោធន៍ពិសេសពិតប្រាកដ អ្នកអាចតម្លើងទៅបន្ទប់ Executive របស់យើង។ បន្ទប់នៅជាន់ទាំងនេះផ្តល់ឱ្យអ្នកនូវការចូលទៅកាន់ Executive Lounge របស់យើង និងអត្ថប្រយោជន៍ពិសេស។ ក្រោកពីដំណេកទទួលអាហារប៊ូហ្វេពេលព្រឹកប្រចាំថ្ងៃ ឆ្លៀតពេលដើម្បីរីករាយ នឹងការពិសារតែពេលរសៀល និង អញ្ជើញពិសាស្រាក្រឡុកនៅពេលល្ងាច។ បន្ទប់ Executive ផ្តល់ជូននូវអាងងូតទឹកដ៏ប្រណិត និងម៉ាស៊ីនឆុងកាហ្វេក្នុងបន្ទប់ ដើម្បីចាប់ផ្តើមថ្ងៃដ៏ស្រស់ស្រាយ។
ចំណាយពេលសម្រាប់ជួបជុំ ឬពេលវេលាពេញមួយថ្ងៃ។ ពេលទៅទស្សនាសារមន្ទីរជាតិកម្ពុជា កុំភ្លេចទុកពេលយ៉ាងតិច ១ម៉ោងកន្លះ ដើម្បីស្វែងយល់ឱ្យបានពេញលេញនូវវត្ថុតាំងនៅទីនោះ។ នៅពេលអ្នកស្នាក់នៅសណ្ធាគារ ណូវ៉ូតែលភ្នំពេញ បុគ្គលិករួសរាយរាក់ទាក់របស់យើងនឹង រីករាយក្នុងការជួយរៀបចំ ឬណែនាំណាមួយសម្រាប់ដំណើរកម្សាន្តដ៏រលូននិងមិនអាចបំភ្លេចបាន។
ក្រោយពីការសិក្សាវប្បធម៌ពេញមួយថ្ញៃ សណ្ឋាគាររបស់យើងជាកន្លែងផ្តល់ភាពសុខស្រួល និងភាពងាយស្រួលសម្រាប់ការសម្រាកនៅពេលយប់។ កក់ការស្នាក់នៅរបស់អ្នកជាមួយយើងឥឡូវនេះ ហើយស្វែងយល់ពីអ្វីដែលទីក្រុងភ្នំពេញផ្តល់ជូន រួមទាំងនៅជិតសារមន្ទីរជាតិកម្ពុជា។
សារមន្ទីរជាតិគ្រាន់តែជាឧទាហរណ៍មួយនៃតំបន់ទេសចរណ៍វប្បធម៌ជាច្រើនដែលមានទីតាំងនៅជិត សណ្ឋាគារ ណូវ៉ូតែលភ្នំពេញបឹងកេងកង១ ។
ទីតាំងនៅសណ្ធាគារយើងគឺជាមូលដ្ឋានដ៏ល្អឥតខ្ចោះសម្រាប់ដំណើរកម្សាន្តទាំងអស់ដែលទីក្រុងភ្នំពេញ ផ្តល់ជូន។ បន្ទាប់ពីដើរលេងពេញមួយថ្ងៃ អ្នកអាចត្រឡប់ទៅសណ្ឋាគារទំនើបនិងផាសុកភាពរបស់យើង វិញ។ ស្វែងរកកន្លែងដ៏ល្អសម្រាប់សម្រាក និងបញ្ចូលថាមពលសម្រាប់ដំណើរផ្សងព្រេងនៅថ្ងៃបន្ទាប់។ កុំភ្លេចកក់កន្លែងស្នាក់នៅជាមួយយើងឥឡូវនេះ ហើយស្វែងយល់ពីភាពអស្ចារ្យនៃទីក្រុងភ្នំពេញ និង ប្រវត្តិសាស្រ្តដ៏សម្បូរបែប។ ដូច្នេះហេតុអ្វីត្រូវរង់ចាំ? កក់ការស្នាក់នៅរបស់អ្នកនៅ សណ្ធាគារ ណូវ៉ូតែលភ្នំពេញបឹងកេងកង១
ចង់បានអត្រាបញ្ចុះតម្លៃល្អបំផុតសម្រាប់ការស្នាក់នៅរបស់អ្នកទេ? ជាមួយ ALL – Accor Live Limitless អ្នកអាចទទួលបានបន្ថែម ៥% លើអត្រា សាធារណៈណាមួយរបស់យើង។ លើសពីនេះ អ្នកទទួលបានពិន្ទុសម្រាប់រាល់យប់ដែលអ្នកស្នាក់នៅ ជាមួយយើងនៅសណ្ធាគារ ណូវ៉ូតែលភ្នំពេញបឹងកេងកង១ ។
ប្រសិនបើអ្នកចង់កក់ដំណើរកម្សាន្តផ្សងព្រេងរបស់អ្នក ដើម្បីស្វែងយល់ពីភាពអស្ចារ្យនៃទីក្រុងភ្នំពេញ និងប្រវត្តិសាស្រ្តវប្បធម៌ដ៏សម្បូរបែបជាមួយ Accor ។