សណ្ធាគារក្បែរទន្លេមេគង្គ
សូមស្វាគមន៍ការមកដល់ប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ! លោកអ្នកនឹងកាន់តែទទួលបានអារម្មណ៍រំភើបអស្ចារ្យពេលបានមកដល់ទឹកដីនៃរាជធានីភ្នំពេញ ពិសេសសម្រាប់លោកអ្នកដែលស្នាក់នៅ សណ្ធាគារក្បែរ ទន្លេមេគង្គ ឬ សណ្ធាគារនាតំបន់ទេសចរណ៍មាត់ទន្លេ។ កាន់តែពិសេសសម្រាប់លោកអ្នកដែលកំពុងស្វែងរកទីកន្លែងស្នាក់លំហែកំសាន្តដែលពោរពេញទៅដោយតំបន់ទេសចរណ៍ កន្លែងកំសាន្តនានា បូករួមតំបន់ទេសចរណ៍ប្រវត្តសាស្ត្រ និងកន្លែងសម្រាប់គយគន់ថ្ងៃលិចពីលើទូកទេសចរណ៍ជាអាទិ។ តំបន់ទេសចរណ៍មាត់ទន្លេ នាទីក្រុងភ្នំពេញនេះជាតំបន់ទេសចរណ៍ចំរុះដែលផ្តល់ជូនការកំសាន្តជាច្រើនជម្រើស ក៏ដូចជាកន្លែងសម្រាប់ភ្ញៀវទេសចរអន្តរជាតិស្វែងរកគោលដៅទេសរណ៍ថ្មីៗតាមបែបវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ និងជម្រើសជាច្រើនទៀតតាមតម្រូវការផងដែរ។
សូមបង្ហាញជូនមាតិការខាងក្រោមនេះសម្រាប់ជាគន្លឹះ សម្រាប់ការរៀបចំផែនការដំណើរកំសាន្តរបស់លោកអ្នកក៏ដូចជាផ្តល់ភាពងាយស្រួសសំរាប់លោកអ្នកដែលស្វែងរកកន្លែងស្នាក់នៅនាតំបន់ទេសចរណ៍មាត់ទន្លេកណ្តាលទីក្រុងភ្នំពេញ ។
នៅចាំអីទៀត!រៀបចំកម្មវិធីដំណើរកំសាន្តរបស់លោកអ្នកឥលូវនេះជាមួយមាតិការខាងក្រោម៖
តើគួរធ្វើអ្វីខ្លះនៅតំបន់ទេសចរណ៍មាត់ទន្លេទីក្រុងភ្នំពេញ
ប្រសិនបើលោកអ្នកមើលតាមផែនទីរាជធានីភ្នំពេញលោកអ្នកនឹងឃើញឈ្មោះដងវិថីព្រះបាទនរោត្តស៊ីសុវត្ថិដែលជាវិថីដ៏សំខាន់ និងមមារញឹកតាមបណ្តោយដងទន្លេសាបប្រវែងប្រមាណ៣គីឡូម៉ែត្រភ្ជាប់ជាមួយតំបន់ទេចរណ៍ចំរុះ ពោរពេញទៅដោយ សណ្ធាគារ ភោជនីយដ្ធាន បារ ហាងកាហ្វេ និង ហាងជាច្រើនទៀត។ វិថីព្រះបាទនរោត្តស៊ីសុវត្ថិជាព្រះនាមរបស់ហ្លួងមួយព្រះអង្គដែលត្រូវបានដាក់ថ្វាយជាការគោរពជាពិសេសដើម្បីរំលឹកគុណដល់អតីតព្រះមហាក្សត្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃប្រជាជាតិខែ្មរ។
មិនត្រឹមតែប៉ុណ្ណោះដងវិថីនេះក៏ជាភ្ជាប់ជាមួយទីសំសាន្តនានាដូចជាសួនមុខព្រះបរមរាជវាំងដែលជាកន្លែងដ៏កុះករទៅដោយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិលំហែរកំសាន្តក៏ដូចជាការគយគន់នូវសម្រស់នៃរាជធានីភ្នំពេញ។ នៅពេលដើរលេងតាមដងទន្លេមេគង្គទីនេះ សូមលោកអ្នករៀបចំសំលៀកបំពាក់ ស្តើងល្មម រលុងបន្តិច ដែលសមស្របទៅតាមអាកាសធាតុនាតំបន់ត្រូពិច(ក្តៅហើយសើម) ស្បែកជើងដែលស្រួលអោយលោកអ្នកដើរកំសាន្តបានយូរ ហើយកុំរំលងនូវការតុបតែងខ្លួនអោយបានស្រស់ស្អាតទាន់សម័យអមជាមួយកាម៉េរ៉ាសម្រាប់ផ្តិតយករូបភាពដ៏មានន័យសម្រាប់ចែករំលែក តាមរយៈប្រព័ន្ធបណ្តាញសង្គមជាដើម។
ទស្សនាវត្តបូរាណ និង សារៈមន្ទីរជាតិ
វត្តឧណ្ណាលោមជាអារាមបែបព្រះពុទ្ធសាសនានិងជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តជាច្រើននៅកម្ពុជា ហើយមានបញ្ចុះឧណ្ណាលោម ឬរោមប្រជុំចិញ្ចើម ដែលគេជឿថាជារបស់ព្រះពុទ្ធ។ បន្តដំណើរតែប៉ុន្មានម៉ែត្រទៅមុខលោកអ្នកអាចទស្សនាកន្លែងសក្ការៈព្រះអង្គដងកើ នៅចំពីមុខច្រកទ្វារធំនៃព្រះបារមរាជវាំង ដែលជាទីដ៏សក្តិសិទ្ធតាមជំនឿរបស់ប្រជាជនខ្មែរតាំងពីដើមរៀងមក។
សារៈមន្ទីរជាតិកម្ពុជាស្ថិតនៅខាងក្រោយ ព្រះបរមរាជវាំង មិនឆ្ងាយប៉ុន្មានពីវត្តសារាវ័ន្តតេជោដែលជាទីកន្លែងតំកល់នូវសិលាចារឹកជាង៣៤០០ច្បាប់ដែលអាចចាត់ទុកបានថាជាបណ្ណាល័យដ៏ធំជាងគេនៅក្នុងប្រទេស។
ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ
ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែតែងតែប្រារព្ធឡើងជារាងរាល់ខែ វិច្ឆិកា ជារៀងរាល់ឆ្នាំដែលមានការប្រកួតប្រណាំងទូកងរទូរទាំងប្រទេសដើម្បីរំលឹកគុណដល់បុព្វបុរសខ្មែរដែលប្រើប្រាស់ផ្លូវទឹកក្នុងការធ្វើចម្បាំងការពារដែនដីកម្ពុជាពីខ្មាំងសត្រូវ ក្នុងនោះក៏មានការបណ្តែតប្រទីបជ្វាលានាពេលរាត្រីអមជាមួយការបាញ់កាំជ្រួចអបអរសារទរផងដែរ។គណៈកម្មការរៀបចំបុណ្យជាតិ និងក្រសួងពាក់ព័ន្ធនឹងធ្វើការបិតផ្លូវមួយចំនួនសម្រាប់ការរៀបចំបុណ្យជាតិមួយនេះក៏ដូចជាជួយសម្រួលជូនភ្ញៀវទេសចរអោយមានភាពងាយស្រួលក្នុងការដើរកំសាន្តនាពេលបុណ្យ។
ផ្សាររាត្រីរាជធានីភ្នំពេញ
សាកល្បងទទួលយកបទពិសោធន៍ថ្មីជាមួយទិដ្ធភាពនៃការរស់នៅជាប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជានាផ្សាររាត្រីរាជធានីភ្នំពេញ លោកអ្នកអាចសាកល្បងទទួលទានអាហារតាមតំបន់ ពិសេសអាហារតាមដងផ្លូវដោយអង្គុយផ្ទាល់លើកន្ទេល អមជាមួយក្រុមតន្ត្រី និងស្វែងរកទិញបាននូវសម្លៀកបំពាក់ គ្រឿងអលង្ការធ្វើដោយដៃជាដើម។
ពេលវេលាដ៏រីករាយជាមួយចំណីអាហារ
ជម្រើសដ៏ល្អបំផុតគឺការគយគន់ទេសភាពទីក្រុងពីលើអាគារខាងក្រៅនាពេលថ្ងៃលិចអមជាមួយភេសជ្ជៈនិង អាហារជាច្រើនប្រភេទ រួមជាមួយទិដ្ធភាពទូទៅនៃការរស់នៅជាប្រចាំថ្ងៃរបស់អ្នកភ្នំពេញ។ លោកអ្នកអាចស្វែងរកប្រភេទអាហារនានាចំរុះជាតិសាសន៍ ដូចជាម្ហូបខ្មែរ ម្ហូបអាស៊ី ម្ហូបអ៊ឺរ៉ុប ជាដើមតាមភោជនីយដ្ធាន ឬបារនាតំបន់ទេសចរណ៍តាមដងទន្លេជាមួយបរិយាកាសដ៏មនោរម្យ។ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកក៏អាចពិសារអាហារពេលល្ងាចឬ ភេសជ្ជៈនិងកំសាន្តតាមទូកបណ្តែតខ្លួនលើដងទន្លេដើម្បីគយគន់សម្រស់រាជធានីភ្នំពេញ ព្រះបរមរាជ្យវាំង ឬ ទេសភាពទាំងមូលនៃអាគារតាមបណ្តោយទន្លេ។
ជិះស៊ីក្លូទស្សនាទីក្រុង
ស៊ីក្លូជាយាន្តជំនិះដែលអាចចាត់ទុកបានជាយាន្តជំនិះអត្តសញ្ញាណមួយដែលមានវត្តមាននាកម្ពុជានាអំឡុងឆ្នាំ១៩៣៦មកម្ល៉េះ។ការទស្សនាទីក្រុងដោយជិះស៊ីក្លូក៏ជាជម្រើសដ៏ប្រសើរមួយផងដែរ ដោយការធ្វើដំណើរយឺតៗអនុញ្ញាតិអោយទេសចរអាចទទួលបានបទពិសោធន៍ថ្មី ការផ្តិតយកនូវរូបភាពនានានៃទីក្រុងជាដើម ហើយលោកអ្នកក៏អាចជ្រើសរើសនិង រៀបចំដំណើរកំសាន្តក៏ដូចជាការចាប់ផ្តើម និងបញ្ចប់តាមទីតាំងដែលចង់បានរបស់លោកអ្នកជាមួយការចំណាយកាន់តែតិច។
កំពុងស្វែងរកសណ្ធាគារដែលនៅក្បែរទន្លេមេគង្គមែនទេ?
ទន្លេមេគង្គគឺជាធនធានធម្មាជាតិដ៏ប្រពៃនៅកណ្តាលរាជធានីភ្នំពេញ។ ការស្នាក់នៅជិតតំបន់ទេន្លេមេគង្គមិនត្រឹមតែផ្តល់ជូននូវភាពងាយស្រួលប៉ុណ្ណោះទេ លោកអ្នកក៏នឹងទទួលបានអារម្មណ៍ស្រស់ស្រាយពីអំណោយផលធម្មជាតិ ទេសភាពខ្យល់អាកាសផងដែរ។
សណ្ធាគារណូវ៉ូតែលភ្នំពេញបឹងកេងកង១ ស្ថិតនៅក្បែរទន្លេមេគង្គបំផុតដែលផ្តល់ជូនការស្នាក់នៅតាមបែបទាន់សម័យ ជាមួយនឹងភាពសំបូរបែបនាតំបន់ទេសចរណ៍មាត់ទន្លេ និងបទពិសោធន៏នៃសេវាកម្មបដិសណ្ឋារកិច្ច លើសពីការស្នាក់នៅ។
ជាមួយជម្រើសជាច្រើនប្រភេទបន្ទប់ រួមមាន២៥៤បន្ទប់នៃសណ្ធាគារណូវ៉ូតែលភ្នំពេញបឹងកេងកង១ ទាំងមូលសម្រាប់លោកអ្នកស្នាក់នៅលំហែរកំសាន្ត ឬ មកបំពេញបេសកម្មការងារជាមួយការរចនាប្រកបដោយភាពងាយស្រួល ទំនើបទាន់សម័យ។
សណ្ធាគារណូវ៉ូតែលភ្នំពេញបឹងកេងកង១ ផ្តល់ជូននូវសេវាកម្មបដិសណ្ឋារកិច្ចជាច្រើនរួមមាន ភោជនីយដ្ធានបែបបារាំង បារសម្រាប់ភេសជ្ជៈនាជាន់ផ្ទាល់ដី និង បារជាប់ជាមួយអាងហែលទឹកនាលំហរអាកាស។ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកក៏អាចចំណាយពេលវេលាផ្ទាល់ខ្លួន ឬជាមួយក្រុមគ្រួសារនៅអាងហែលទឹក ក្លឹបហាត់ប្រាណ និងម៉ាស្សានៅបូឌាស្ប៉ាផងដែរ។
ចំំំំណុចពិសេសនៃ សណ្ធាគារណូវ៉ូតែលភ្នំពេញបឹងកេងកង១ គឺប្រភេទបន្ទប់ Executive Suite ដែលបែរមុខទៅខាងទន្លេមេគង្គនាជាន់ខ្ពស់បំផុតនៃសណ្ធាគារ ជាមួយជញ្ជាំងកញ្ចក់ដែលផ្តល់ជូននូវពន្លឺចេញចូលបានគ្រប់គ្រាន់ និងផ្ទាំងទស្សនីយភាពរបស់ទីក្រុងយ៉ាងល្អឥតខ្ចោះ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកនឹងកាន់តែជាប់ចិត្តជាមួយគ្រែ ពូកដ៏ទន់ល្មើយនិងមានផាសុខភាពអមដោយឈុតសាឡុងដាច់ដោយឡែកសម្រាប់សម្រាកគយគន់ទេសភាព។
សណ្ធាគារម្តុំមាត់ទន្លេនេះដែរក៏មានកន្លែងទទួលភ្ញៀវប្រភេទបន្ទប់ Executive ដើម្បីទទួលស្វាគមន៍ភ្ញៀវដែលស្នាក់ហំហែអោយកាន់តែមានភាពងាយស្រួលនិង កាន់តែពិសេស ផ្តល់ជូនពេញមួយថ្ងៃនូវសេវាកម្មចាប់តាំងពីអាហារពេលព្រឹក អាហារសម្រន់ ភេសជ្ជៈ រហូតដល់អាហារនាពេលថ្ងៃរៀបលិច។ សូមចុចលើ Link នេះដើម្បីចូលទៅឆែកតម្លៃ និងកក់បន្ទប់ប្រភេទ Executiveនោះ
រាជធានីភ្នំពេញគួរជាទីចាប់អារម្មណ៍ដែលមានទីន្លែងកំសាន្តជាច្រើន ពិសេសតំបន់ទេសចរណ៍មាត់ទន្លេ។ ចំណាយពេលប្រមាណ១០នាទីតាម រ៉ឺម៉កកង់បី ឬតាក់ស៊ីពី សណ្ធាគារណូវ៉ូតែលភ្នំពេញបឹងកេងកង១ ដើម្បីទៅកាន់ទីតាំងកំសាន្តទាំងនោះ ហើយត្រឹមតែ៣០នាទីដោយការថ្មើរជើងសម្រាប់អ្នកចូលចិត្តកីឡាក៏ជាឧិកាសក្នុងការរីករាយកំសាន្តតាមដងផ្លូវ ស្តាប់សំឡេងគយគន់ ជីវភាពទូទៅរបស់ប្រជាជន ឬអាចភ្លក់អាហារឈ្ងុយៗតាមផ្លូវផងដែរ។ លោកអ្នកនឹងរីករាយនឹងសម្រស់របស់ទីក្រុងភ្នំពេញពីសណ្ធាគារក្បែរមាត់ទន្លេនេះ។